leftcenterrightdel
ក្រុមវៀតណាមចូលរួមប្រកួតកីឡាអូឡាំពិកជីវវិទ្យាអន្តរជាតិឆ្នាំ២០២៤ (រូបភាព៖ ក្រសួងអប់រំ និងបណ្តុះបណ្តាល)

នាយប់ថ្ងៃទី ១៣ កក្កដា ក្រសួងអប់រំនិងបណ្ដុះបណ្ដាលវៀតណាមបានប្រកាសលទ្ធផលក្រុមជម្រើសជាតិវៀតណាមចូលរួមប្រកួតកីឡាអូឡាំពិកជីវវិទ្យាអន្តរជាតិ (IBO) ឆ្នាំ២០២៤ តាមនោះសិស្ស ៤/៤ ទទួលបានមេដាយ ក្នុងនោះមេដាយមាស៣គ្រឿង និងមេដាយប្រាក់១គ្រឿង។  ជាមួយនឹងស្នាដៃនេះ វៀតណាមបានជាប់ចំណាត់ថ្នាក់លេខ ៣ ក្នុងចំណោមប្រទេស និងតំបន់ដែនដីចំនួន ៨១ ចូលរួមការប្រកួតនេះ។

សិស្សានុសិស្សបីនាក់ទទួលបានមេដាយមាសមកពីសាលារៀន៖ វិទ្យាល័យ Chu Van An ទីក្រុងហាណូយ; វិទ្យាល័យជំនាញ វិទ្យាសាស្ត្រធម្មជាតិ  សាកលវិទ្យាល័យជាតិហាណូយ; វិទ្យាល័យជំនាញ Tran Phu  នៃទីក្រុង Hai Phong។ មេដាយប្រាក់បានទៅសិស្សនៅវិទ្យាល័យជំនាញ Hue ខេត្ត Thua Thien - Hue។

ព្រឹត្តិការណ៍អូឡាំពិកអន្តរជាតិជីវវិទ្យាលើកទី៣៥ (IBO) 2024  ប្រព្រឹត្តទៅនៅសាធារណរដ្ឋកាហ្សាក់ស្ថាន ចាប់ពីថ្ងៃទី ៧ ខែកក្កដា ដល់ថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ ២០២៤។ នេះជាការប្រឡងដែលមានប្រទេសចូលរួមច្រើនជាងគេមិនធ្លាប់មានដោយមាន ៨១ ប្រទេស តំបន់ដែនដី និងបេក្ខជន ៣២០ នាក់៕

តាម vovworld.vn