ជាមួយគ្នានេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ក៏បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសហប្រតិបត្តិការជាមួយដៃគូក្នុងប្រទេសកម្ពុជា ដើម្បីជំរុញការអភិវឌ្ឍវិស័យអាកាសចរណ៍ និងទេសចរណ៍រវាងប្រទេសទាំងពីរ។

អាស្រ័យហេតុនេះ ក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines នឹងបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយ និងទីក្រុងភ្នំពេញជាមួយនឹងជើងហោះហើរទៅមកចំនួន ៤ ដងក្នុងមួយសប្តាហ៍ គឺនៅថ្ងៃចន្ទ ពុធ សុក្រ និងថ្ងៃអាទិត្យ។ ជើងហោះហើរត្រូវបានដំណើរការដោយយន្តហោះ Airbus A321 ទំនើប។

leftcenterrightdel
ពិធីប្រកាសបើកជើងហោះហើរត្រង់ពីទីក្រុងហាណូយទៅកាន់ទីក្រុងភ្នំពេញ (រូបថត៖ vnanet.vn)

ផ្លូវហោះហើរវៀតណាម-កម្ពុជា គឺជាផ្លូវមួយក្នុងចំណោមផ្លូវហោះហើរដំបូងគេដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines ចាប់តាំងពីប៉ុន្មានថ្ងៃដំបូងនៃការបង្កើតឡើងកាលពី៣១ឆ្នាំមុន។ ក្នុងអំឡុងពេលនៃការបង្កើតនិងអភិវឌ្ឍន៍ ការបើកជើងហោះហើរទៅកាន់ប្រទេសកម្ពុជា ដែលជាប្រទេសជិតខាងជិតស្និទ្ធជាមួយប្រទេសវៀតណាមតែងតែជាទិសដៅយុទ្ធសាស្ត្រមួយនៃក្រុមហ៊ុនអាកាសចរណ៍ Vietnam Airlines៕

បកប្រែដោយ Pham Diep