យោងតាមលទ្ធផលនេះ ខណៈពេលដែលវៀតណាម និងជប៉ុនកំពុងប្រកួតប្រជែងគ្នាដើម្បីដណ្តើមចំណាត់ថ្នាក់លេខ១ ទាក់ទងនឹងគោលដៅទេសចរណ៍ដែលប្រជាជនកូរ៉េខាងត្បូងចូលចិត្តបំផុតនោះ ត្រីមាសទីបីនៃឆ្នាំ២០២៤ ជាលើកទីមួយហើយដែលអត្រាជ្រើសរើសវៀតណាមសម្រេច១៣.៧% ដែលខ្ពស់ជាងអត្រា ១៣.២% នៃប្រទេសជប៉ុន។ បន្ទាប់គឺទីផ្សារចិន។

leftcenterrightdel
ភ្ញៀវទេសចរកូរ៉េខាងត្បូងទៅទស្សនាវិថីសៀវភៅទីក្រុងហូជីមិញ (រូបថត៖ vnanet.vn)

យោងតាមលទ្ធផលនៃការវិភាគទិន្នន័យការកក់ការធ្វើដំណើរក្នុងអំឡុងពេលពិធីបុណ្យ Chuseok ឆ្នាំនេះដែលធ្វើឡើងពីថ្ងៃទី ១៤ ដល់ថ្ងៃទី ២២ ខែកញ្ញា តម្រូវការសម្រាប់ការធ្វើដំណើរទេសចរណ៍នៅបរទេសនឹងកើនឡើងច្រើនបំផុត។

ក្នុងរយៈពេលនេះ ប្រទេសជប៉ុននាំមុខគេដោយមានការកក់ទុកគឺ ១៧% បន្ទាប់មកប្រទេសចិន ១៤.៧% និងវៀតណាម ១៤.៤%។ ទន្ទឹមនឹងនោះ ក្រៅគោលដៅទេសចរណ៍នៅអាស៊ីអាគ្នេយ៍ និងជប៉ុន អឺរ៉ុបខាងកើតក៏មានការកក់ខ្ពស់ផងដែរ៕

បកប្រែដោយ Thuy Anh