Bib Gourmand គឺជាប្រភេទដែលផ្តល់រង្វាន់ដោយ Michelin ដល់កន្លែងបរិភោគអាហារដែលផ្តល់ជូននូវអាហារដ៏ល្អឥតខ្ចោះក្នុងតម្លៃសមរម្យ។

leftcenterrightdel
ម្ហូបអាហារ Bun Cha Chan (នំបញ្ចុកសាច់អាំង) ស្ថិតនៅក្នុងបញ្ជីណែនាំរបស់ Michelin

នេះជាលើកទីពីរហើយដែល Michelin ប្រកាសបញ្ជីនេះនៅវៀតណាម។ កន្លែងបរិភោគអាហារចំនួន ១៨ នៅទីក្រុងហាណូយ និង ២៤ នៅទីក្រុងហូជីមិញ ត្រូវបានដាក់ចូលក្នុងបញ្ជីនេះ ដែលក្នុងនោះទីក្រុងហាណូយមានកន្លែងបរិភោគអាហារថ្មីចំនួន ៥ ហើយទីក្រុងហូជីមិញមានចំនួន៨។

បញ្ជីនេះបង្ហាញពីការកើនឡើងគួរឱ្យកត់សម្គាល់បើធៀបនឹងកន្លែងបរិភោគអាហារចំនួន ២៩ នៅក្នុងការប្រកាសលើកដំបូង។ លោក Gwendal Poullennec នាយកអន្តរជាតិនៃ Michelin Guide បានអត្ថាធិប្បាយថា "ការជ្រើសរើសឆ្នាំ ២០២៤ របស់យើងគឺជាការអញ្ជើញអ្នកទទួលទានអាហារដើម្បីស្វែងយល់អំពីភាពទាក់ទាញ គុណភាព និងភាពសម្បូរបែបនៃម្ហូបអាហាររបស់វៀតណាម"៕

បកប្រែដោយ Huyen Trang