តាងនាមថ្នាក់ដឹកនាំបក្ស រដ្ឋ និងប្រជាជនវៀតណាម លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះព្រះមហាក្សត្រ គណបក្សប្រជាជនកម្ពុជា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលកម្ពុជា និងស្ថាប័នជាច្រើនរបស់កម្ពុជាដែលបានផ្ញើសាររំលែកទុក្ខយ៉ាងក្រៀមក្រំបំផុតសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាមចំពោះមរណភាពរបស់លោកអគ្គលេខាបក្ស Nguyen Phu Trong និងបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ដឹកនាំដោយសម្ដេចតេជោ ហ៊ុន សែន មកចូលរួមពិធីគោរពវិញ្ញាណក្ខន្ធ។

លោក Tran Thanh Man អះអាងថា នេះជាការលើកទឹកចិត្តដ៏ធំធេងសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម ហើយទន្ទឹមនឹងនោះបង្ហាញពីមនោសញ្ចេតនាពិសេសរបស់សម្ដេចតេជោ ហ៊ុន សែន ចំពោះលោកអគ្គលេខាបក្ស Nguyen Phu Trong និងក្រុមគ្រួសារ។

leftcenterrightdel
លោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម និងសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភាកម្ពុជា (រូបថត៖ vnanet.vn)

លោក Tran Thanh Man បានវាយតំលៃខ្ពស់ចំពោះតួនាទីរបស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការរក្សា និងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ក៏ដូចជាគំនិតផ្ដួចផ្ដើមសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខ ដើម្បីទំនាក់ទំនងវៀតណាម-កម្ពុជាកាន់តែអភិវឌ្ឍន៍ឥតឈប់ឈរ។ លោកប្រធានរដ្ឋសភាវៀតណាម សំដែងការជឿជាក់យ៉ាងមុតមាំថា ថ្នាក់ដឹកនាំជំនាន់ថ្មី ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន និងមេដឹកនាំកម្ពុជាជើងចាស់ នឹងចូលរួមចំណែកយ៉ាងធំធេងចែមទៀតក្នុងការអភិវឌ្ឍន៍របស់កម្ពុជា និងបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងសាមគ្គីភាពជាមួយវៀតណាមឱ្យឈានដល់កម្រិតថ្មី។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប ​(រូបថត៖ vnanet.vn)

សម្ដេចតេជោ ហ៊ុន សែន បានបង្ហាញអារម្មណ៍រំជួលចិត្ដខ្លាំងដែលបានចូលរួមពិធីគោរពវិញ្ញាណក្ខន្ធលោកអគ្គលេខាបក្ស Nguyen Phu Trong ព្រមទាំងផ្ញើសាររំលែកទុក្ខដ៏ក្រៀមក្រំបំផុតរបស់គណបក្សប្រជាជនកម្ពុជា ព្រះមហាក្សត្រ ព្រឹទ្ធសភា រដ្ឋសភា និងប្រជាជនកម្ពុជាសម្រាប់បក្ស រដ្ឋ និងប្រជាជនវៀតណាម។ ដោយចែករំលែកនូវអនុស្សាវរីយ៍ដ៏ជ្រាលជ្រៅជាមួយលោកអគ្គលេខាបក្ស Nguyen Phu Trong កន្លងទៅ សម្ដេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា អស់រយៈពេលជាងមួយទស្សវត្សរ៍ក្នុងតំណែងជាអគ្គលេខាបក្សកុម្មុយនិស្តវៀតណាម លោក Nguyen Phu Trong បានមានការរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍ទំនាក់ទំនងវៀតណាម-កម្ពុជា និងជាមេដឹកនាំដែលបានលះបង់ពេញមួយជីវិតដើម្បីសេចក្តីសុខរបស់ប្រជាជន និងពូនជ្រំចំណងសាមគ្គីភាព និងមិត្តភាព ដើម្បីការអភិវឌ្ឍន៍រួមនៃប្រទេសទាំងបីវៀតណាម-ឡាវ-កម្ពុជា៕

បកប្រែដោយ Thanh Cong