គណៈប្រតិភូមកពីទីក្រុង Hai Phong ខេត្ត Quang Ninh ខេត្ត Hai Duong ខេត្ត Bac Giang ខេត្ត Ha Nam ខេត្ត Vinh Phuc គណៈប្រតិភូមកពីបណ្តាខេត្តភាគកណ្តាល... ចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស។

leftcenterrightdel
គណៈប្រតិភូកងទ័ពគោរពវិញ្ញាណក្ខន្ធលោក  Nguyen Phu Trong អគ្គលេខាបក្ស

ស្ថាប័ន និងអង្គភាពនានាដែលមកចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស នៅអាគារៀបចំពិធីបុណ្យសពជាតិមានដូចជា៖ កងឆ្មាំសមុទ្រវៀតណាម គណៈប្រតិភូគណៈកម្មាធិការបក្ស បញ្ជាការដ្ឋានយោធភូមិភាគទី១ គណៈប្រតិភូអង្គទ័ពលេខ១២ គណៈប្រតិភូបញ្ជាការដ្ឋានប៉ូលិសចល័ត ក្រសួងនគរបាល គណៈប្រតិភូមជ្ឈិមសមាគមព្រះពុទ្ធសាសនាវៀតណាម...។

ចាប់ពីម៉ោង ៦:០០ ល្ងាចថ្ងៃទី ២៥ ខែកក្កដា ប្រជាជនបានចាប់ផ្តើមចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស។ នៅចំណុចប្រសព្វផ្លូវ Tran Hung Dao - Tran Thanh Tong (ទីក្រុងហាណូយ) ប្រជាជនបានតម្រៀបជួររង់ចាំចូលរួមគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស។

leftcenterrightdel
ស្ថិតនៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ

* នាថ្ងៃទី ២៥ ខែកក្កដា នៅទីក្រុងហូជីមិញ ពិធីគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស បានប្រព្រឹត្តទៅយ៉ាងឱឡារិកនៅសាលប្រជុំ Thong Nhat (លេខ ១៣៥ ផ្លូវ Nam Ky Khoi Nghia សង្កាត់ Ben Thanh ខ័ណ្ឌលេខ១)។ គណៈប្រតិភូគណៈកម្មាធិការបក្សទីក្រុង ក្រុមប្រឹក្សាប្រជាជន គណៈកម្មាធិការប្រជាជន គណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម ទីក្រុងហូជីមិញ អតីតថ្នាក់ដឹកនាំបក្ស និងរដ្ឋដែលចូលនិវត្តន៍នៅទីក្រុងហូជីមិញ ដឹកនាំដោយលោក Nguyen Van Nen សមាជិកការិយាល័យនយោបាយ លេខាគណៈកម្មាធិការបក្សទីក្រុងហូជីមិញ គណៈប្រតិភូក្រសួងការពារប្រទេសដឹកនាំដោយលោកឧត្តមសេនីយ៍ឯក Vo Minh Luong សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស សមាជិកអចិន្ត្រៃយ៍នៃគណៈកម្មាធិការបក្សយោធាមជ្ឈិម អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស។

នាថ្ងៃដដែល គណៈប្រតិភូថ្នាក់ដឹកនាំស្ថាប័នមជ្ឈិម ក្រសួង មូលដ្ឋាន ទីភ្នាក់ងារ អង្គភាព កងកម្លាំងប្រដាប់អាវុធ អង្គទូត តំណាងអង្គការអន្តរជាតិ ប្រជាពលរដ្ឋមកពីគ្រប់ស្រទាប់... បានមកគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស។

* នៅភូមិ Lai Da ឃុំ Dong Hoi ស្រុក Dong Anh ទីក្រុងហាណូយ នាថ្ងៃទី ២៥ ខែកក្កដា មនុស្សរាប់ពាន់នាក់បានមកគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស។

leftcenterrightdel
ប្រជាជនចាប់ផ្តើមគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្សនៅអាគារៀបចំពិធីបុណ្យសពជាតិ នៅលេខ៥ ផ្លូវ Tran Thanh Tong

យោងតាមតំណាងការិយាល័យគណៈកម្មាធិការប្រជាជនស្រុក Dong Anh គិតត្រឹមថ្ងៃត្រង់ថ្ងៃទី ២៥ ខែកក្កដា ក្រុមជាង ៥០០ បានចុះឈ្មោះគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស នៅភូមិ Lai Da ឃុំ Dong Hoi។ អាជ្ញាធរ ប្រជាជន និងកងកម្លាំងមានសមត្ថកិច្ចរបស់មូលដ្ឋានបានជួយគាំទ្រយ៉ាងសកម្ម និងរៀបចំកន្លែងសម្រាក ទឹកសុទ្ធ អាហារ និងបង្កើតលក្ខខណ្ឌអំណោយផលបំផុតសម្រាប់ប្រជាជនក្នុងការគោរពវិញ្ញាណក្ខន្ធលោក Nguyen Phu Trong អគ្គលេខាបក្ស៕

បកប្រែដោយ Thuy Anh