Carnaval Ha Long ២០២៤ មានលក្ខណៈពិសេសថ្មីគួរឱ្យទាក់ទាញ ជាមួយនឹងការសម្តែងសិល្បៈលើទេសភាពពិត និងជា Carnaval នៅសមុទ្រដំបូងគេនៅប្រទេសវៀតណាមផងដែរ។ ព្រឹត្តិការណ៍នេះមានការចូលរួមពីគណៈប្រតិភូអន្តរជាតិមកពីហុក កៃដូ (ជប៉ុន) ក្វាងស៊ី (ចិន) ឡាវ ថៃ និងក្រុមរបាំអ៊ឺរ៉ុប រួមជាមួយតួរសម្តែង អ្នកចម្រៀង តន្ត្រីករ និងសិប្បករជិត ២០០០ នាក់មកពីតំបន់ភាគឦសាន។ ជាពិសេស កម្មវិធីនេះក៏មានការសម្តែងដោយបច្ចេកវិទ្យា 3D Mapping និងការសម្តែងពន្លឺដោយដ្រូន (យន្តហោះគ្មានមនុស្សបើក) ដែលបង្ហាញរូបភាពដ៏ពិសេសជាច្រើនដោយផ្សាភ្ជាប់ជាមួយនឹងមនុស្ស និងអត្តសញ្ញាណនៃខេត្ត Quang Ninh។ លោកស្រី Phan Thi Hai Huong ប្រធានគណៈកម្មាធិការឃោសនានិងអប់រំនៃគណៈកម្មាធិការបក្សទីក្រុង Ha Long បានឲ្យដឹងថា៖

leftcenterrightdel
រូបភាពគួរឲ្យចាប់អារម្មណ៍នៅពិធីបើក Carnaval Ha Long ២០២៤

“កម្មវិធីនេះមានភាពច្នៃប្រឌិតទាំងស្រុងចាប់ពីគំនិត ដល់ការរៀបចំឆាកសម្ដែង ហើយពិសេសគឺការទស្សនាឆាកធម្មជាតិ។ បេតិកភណ្ឌបានរំលេចតម្លៃ ហើយបានផ្តល់ឱ្យយើងនូវតម្លៃថ្មីក្នុងការអភិវឌ្ឍសេដ្ឋកិច្ចពេលរាត្រី ដើម្បីបញ្ជាក់ពីភាពទាក់ទាញនៃការកម្សាន្តពេលរាត្រីនៅខេត្ត Quang Ninh។ យើងខ្ញុំសង្ឃឹមថា នឹងកសាង Carnaval ក្លាយទៅជាម៉ាកយីហោដ៏ពិសេសដោយឡែក និងក្លាយជាពិធីបុណ្យ ដែលត្រូវបានទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ឬពិភពលោក”។

ក្នុងឱកាសនេះ ព្រឹត្តិការណ៍កីឡា វប្បធម៌ និងទេសចរណ៍ប្លែកៗជាច្រើន ក៏បានរៀបចំឡើងនៅទីក្រុង Ha Long ផងដែរ៕

តាម vovworld.vn