leftcenterrightdel
ឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅរុស្ស៊ី Nigel Casey នៅទីស្នាក់ការក្រសួងការបរទេសនៅទីក្រុងមូស្គូ។ ប្រភព៖ Ria Novosti

ក្រសួងការបរទេសអង់គ្លេសកាលពីម្សិលមិញ (ថ្ងៃទី ៨ ឧសភា) បានកោះហៅឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅប្រទេសនេះ ទាក់ទងនឹងការចោទប្រកាន់ថារុស្ស៊ីធ្វើសកម្មភាពប្រមូលព័ត៌មានចារកម្មនៅចក្រភពអង់គ្លេស។ ភាពតានតឹងបានកើនឡើងរវាងចក្រភពអង់គ្លេស និងរុស្ស៊ី បន្ទាប់ពីក្រសួងមហាផ្ទៃអង់គ្លេសបានឲ្យដឹងថា អង់គ្លេសនឹងបណ្តេញអនុព័ន្ធយោធារបស់រុស្ស៊ីដកអភ័យឯកសិទ្ធិការទូតចំពោះទ្រព្យសម្បត្តិអចលនទ្រព្យមួយចំនួនដែលគ្រប់គ្រងដោយរុស្ស៊ី និងដាក់ការរឹតបន្តឹងថ្មីលើទិដ្ឋាការការទូតរុស្ស៊ី។ មុននោះ កាលពីថ្ងៃទី៧ ឧសភា ក្រសួងការបរទេសរុស្ស៊ីក៏បានកោះហៅឯកអគ្គរដ្ឋទូតអង់គ្លេសប្រចាំនៅទីក្រុងម៉ូស្គូ ដើម្បីប្រតិកម្មចំពោះការវាយប្រហាររបស់អ៊ុយក្រែនដោយប្រើអាវុធរបស់អង់គ្លេសនៅលើទឹកដីរុស្ស៊ី។ រដ្ឋមន្ត្រីការបរទេសអង់គ្លេស លោក David Cameron នាពេលថ្មីៗនេះបានឲ្យដឹងថា ប្រទេសបានអនុញ្ញាតឱ្យអ៊ុយក្រែនប្រើប្រាស់សព្វាវុធ ដែលត្រូវបានផ្ទេរប្រគល់ដោយចក្រភពអង់គ្លេស ដើម្បីវាយប្រហារលើទឹកដីរុស្ស៊ី ជាពិសេសគឺមីស៊ីល រយៈចម្ងាយឆ្ងាយ។

យោងតាមក្រសួងការបរទេសរុស្ស៊ី ក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ ម្យ៉ាងប្រទេសលោកខាងលិចបានប្រកាសថាមិនអន្តរគមន៍ទៅក្នុងជម្លោះរវាងរុស្ស៊ី និង អ៊ុយក្រែនឡើយ ប៉ុន្តែម្យ៉ាងវិញទៀត បានជួយឧបត្ថម្ភយ៉ាងខ្លាំងក្លាលើគ្រប់ទិដ្ឋភាពដល់អ៊ុយក្រែនផងដែរ៕

តាម vovworld.vn