អង្គការសហប្រជាជាតិ ព្រមានពីការជួញដូរសត្វព្រៃ
បញ្ហានៃការជួញដូរសត្វព្រៃខុសច្បាប់នៅតែបន្តកើតមាន ទោះបីមានប្រតិបត្តិការប្រឆាំងឧក្រិដ្ឋកម្មអស់រយៈពេលពីរទសវត្សរ៍កន្លងទៅ បានប៉ះពាល់ដល់សត្វប្រហែល ៤.០០០ ប្រភេទ។ នេះជាការសន្និដ្ឋានរបស់របាយការណ៍អង្គការសហប្រជាជាតិដែលបានចេញផ្សាយនាថ្ងៃទី ១៣ ខែឧសភា។