សេតវិមានបានឲ្យដឹងថា លោកប្រធានាធិបតី Biden បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងដើម្បីបង្កើនជំនួយសន្តិសុខដល់អ៊ុយក្រែនក្នុងអាណត្តិដែលនៅ​សេសសល់របស់លោក។ ប្រធានាធិបតី Biden បានប្រកាសកញ្ចប់ជំនួយយោធាចំនួន ៤២៥ លានដុល្លារអាមេរិកសម្រាប់អ៊ុយក្រែន រួមមាន៖ មីស៊ីលពីអាកាសទៅលើដី រថពាសដែក និងគ្រាប់រំសេវសម្រាប់ប្រព័ន្ធការពារមីស៊ីល។

leftcenterrightdel
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុបខាងជើងបានជួបជាមួយសមភាគីអ៊ុយក្រែន Andrii Syhiba នៅទីក្រុង Odessa ។ រូបថត៖ euromaidanpress.com

នាថ្ងៃដដែល រដ្ឋមន្ត្រីការបរទេសស៊ុយអែតបានឲ្យដឹងថា បន្ទាប់ពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន លោក Sybiha រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសអឺរ៉ុបខាងជើងបានអនុម័តលើកញ្ចប់ជំនួយដើម្បីពង្រឹងភាពធន់នឹងថាមពល និងឆ្លើយតបទៅនឹងតម្រូវការបន្ទាន់បំផុតរបស់អ៊ុយក្រែនក្នុងរដូវរងាឆ្នាំនេះ។ តាមនោះ បណ្តាប្រទេសអឺរ៉ុបខាងជើងនឹងផ្តល់ទួរប៊ីន ម៉ាស៊ីនភ្លើង បន្ទះស្រូបពន្លឺព្រះអាទិត្យ ឧបករណ៍បំលែងសៀគ្វី និងប្រព័ន្ធកំដៅ ក៏ដូចជាជំនួយផ្នែកហិរញ្ញវត្ថុសម្រាប់ការកសាងឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗរបស់អ៊ុយក្រែន៕

តាម vovworld.vn