leftcenterrightdel
លោកឯកអគ្គរដ្ឋទូត Dang Hoang Giang អញ្ជើញថ្លែងមតិ  (រូបថត៖ PV/VOV-Washington)

អញ្ជើញថ្លែងមតិនៅទីនេះ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang ប្រធានស្ថានបេសកជនអចិន្ត្រៃយ៍វៀតណាមប្រចាំនៅអង្គការសហប្រជាជាតិបានអះអាងថា ក្រុម G77 និងចិនគឺជាជំនួបដ៏សំខាន់បំផុតមួយនៅអង្គការសហប្រជាជាតិ មិនត្រឹមតែដោយសារចំនួនសមាជិកច្រើនជាងគេប៉ុណ្ណោះទេ ថែមទាំងដោយសារស្មារតីនៃសាមគ្គីភាពក្នុងការលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍន៍ជាអាទិភាពសម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍។ នាពេលខាងមុខ វៀតណាមស្នើឱ្យបន្តលើកកម្ពស់អាទិភាព និងតម្រូវការរបស់ក្រុម G77 និងចិននៅដំណើរការសំខាន់ៗរបស់អង្គការសហប្រជាជាតិ ពង្រឹងកិច្ចសហប្រតិបត្តិការខាងត្បូង-ខាងត្បូង ដើម្បីគាំទ្រគ្នាទៅវិញទៅមកក្នុងដំណើរការអភិវឌ្ឍ និងលើកកំពស់វិធីសាស្ត្រការងារ ខណៈរក្សាតម្លៃប្រពៃណី ដើម្បីបង្កើនប្រសិទ្ធភាពការងាររបស់ក្រុម។ លោកឯកអគ្គរដ្ឋទូត Dang Hoang Giang បានសង្កត់ធ្ងន់ថា៖   វៀតណាមមានមោទនភាពដែលជាសមាជិកស្ថាបនិកមួយនៃក្រុម G77 និងចិន ហើយនឹងបន្តរួមវិភាគទានយ៉ាងសកម្ម និងច្រើនចំពោះការងាររួមរបស់ក្រុមនេះ ក្នុងស្មារតីសហប្រតិបត្តិការ និងសំណើ​ និងជំរុញពហុភាគីនិយម៕

តាម vovworld.vn