ទួរគី៖ PKK សារភាពថា បានបង្កការវាយប្រហារលើទីស្នាក់ការកណ្តាលនៃ TUSAS
ក្រុមប្រដាប់អាវុធនៃគណបក្សពលករ Kurd (PKK) នាថ្ងៃទី ២៥ ខែតុលា បានអះអាងការទទួលខុសត្រូវចំពោះការវាយប្រហារនាពេលថ្មីៗនេះ លើទីស្នាក់ការកណ្តាលនៃឧស្សាហកម្មអវកាសទួរគី (TUSAS) នៅជាយក្រុងអង់ការ៉ា បានបណ្តាលឲ្យមនុស្សស្លាប់ចំនួន ៥ នាក់ និងរងរបួស ២២នាក់។