លោកអគ្គលេខាបក្ស To Lam បានស្វាគមន៍លោក Tan Sri Dato' Johari Bin Abdul មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមក្នុងបរិបទដែលទំនាក់ទំនងទ្វេភាគីមានការអភិវឌ្ឍន៍យ៉ាងល្អប្រសើរ។ លោកអគ្គលេខាបក្ស To Lam ជឿជាក់ថា ដំណើរទស្សនកិច្ចនេះនឹងរួមចំណែកជំរុញបន្ថែមទៀតនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសទាំងពីរ។

លោក Tan Sri Dato' Johari Bin Abdul ឲ្យដឹងថា ក្នុងតួនាទីជាប្រធានអាស៊ានក្នុងឆ្នាំ ២០២៥ ម៉ាឡេស៊ីនឹងខិតខំរួមចំណែកក្នុងការកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាព។ ព្រមទាំងលោកមានបំណងចង់សហការយ៉ាងជិតស្និទ្ធជាមួយវៀតណាមក្នុងការពង្រឹងទំនាក់ទំនងមិត្តភាព សន្តិភាព ស្ថិរភាព និងសេរីភាពនៅតំបន់អាស៊ីអាគ្នេយ៍ ក៏ដូចជាលើកកំពស់កិត្យានុភាព និងតួនាទីរបស់អាស៊ាននៅក្នុងតំបន់។

leftcenterrightdel
លោកអគ្គលេខាបក្ស To Lam និងលោក Tan Sri Dato' Johari Bin Abdul

លោកអគ្គលេខាបក្ស To Lam បានស្វាគមន៍ចំពោះលទ្ធផលនៃកិច្ចពិភាក្សាការងាររវាងលោកប្រធានរដ្ឋសភាម៉ាឡេស៊ី និងលោក Tran Thanh Man ប្រធានរដ្ឋសភាវៀតណាម ក៏ដូចជាទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងរដ្ឋសភានៃប្រទេសទាំងពីរក្នុងវិស័យកសាងច្បាប់ និងត្រួតពិនិត្យការអនុវត្តច្បាប់ ហើយជឿជាក់ថា ក្នុងនាមជាប្រធានអាស៊ានឆ្នាំ ២០២៥ ម៉ាឡេស៊ីនឹងចូលរួមជាមួយបណ្តាប្រទេសអាស៊ាន កសាងតំបន់អាស៊ីអាគ្នេយ៍ប្រកបដោយសន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

លោកអគ្គលេខាបក្ស To Lam បានសង្កត់ធ្ងន់ថា ការកសាងទំនាក់ទំនងសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពរវាងប្រទេសទាំងពីរមានសារៈសំខាន់ខ្លាំងក្នុងស្ថានភាពពិភពលោកដ៏ស្មុគស្មាញនាពេលបច្ចុប្បន្ន។ លោកស្នើឱ្យប្រទេសទាំងពីរបង្កើនការផ្លាស់ប្តូរគណប្រតិភូជាន់ខ្ពស់ និងគ្រប់លំដាប់ថ្នាក់ ដើម្បីពង្រឹងទំនុកចិត្តផ្នែកនយោបាយ និងសហការគ្នាលើបញ្ហាដែលជាកង្វល់រួម។ បង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ខិតខំបង្កើនទំហំពាណិជ្ជកម្មទ្វេភាគីសម្រេចបាន ១៨ ពាន់លាន ដុល្លារអាមេរិកនៅឆ្នាំ ២០២៥។ លោកអគ្គលេខាបក្ស បានអះអាងថា វៀតណាមនឹងបង្កើតលក្ខខណ្ឌសម្រាប់វិនិយោគិនម៉ាឡេស៊ី ក៏ដូចជាលើកទឹកចិត្តធុរកិច្ចវៀតណាមមកវិនិយោគនៅម៉ាឡេស៊ី ជាពិសេសលើបច្ចេកវិទ្យាថ្មី ការធ្វើបរិវត្ដកម្មឌីជីថល ថាមពលស្អាត ការពារជាតិ សន្តិសុខ ទប់ស្កាត់និងប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្ម ជំរុញកិច្ចសហប្រតិបត្តិការនៅដែនសមុទ្រ លើកកម្ពស់តួនាទីនិងការទទួលខុសត្រូវរួមក្នុងការធានាបរិយាកាសសន្តិភាព និងស្ថិរភាពក្នុងតំបន់ រួមទាំងសមុទ្រខាងកើតផងដែរ។

លោកប្រធានរដ្ឋសភាម៉ាឡេស៊ីបានវាយតម្លៃខ្ពស់ និងកត់សម្គាល់នូវការលើកឡើងរបស់លោកអគ្គលេខាបក្ស To Lam និងអះអាងថា ម៉ាឡេស៊ីនឹងខិតខំប្រឹងប្រែងសហការជាមួយវៀតណាម ដើម្បីជំរុញបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ក៏ដូចជាកសាងសហគមន៍អាស៊ានប្រកបដោយវិបុលភាព៕

បកប្រែដោយ Pham Diep