ភាពតានតឹងនៅមជ្ឈិមបូព៌ា៖ អ៊ីរ៉ង់បានស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បើកកិច្ចប្រជុំបន្ទាន់ បន្ទាប់ពីការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល
រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi នៅថ្ងៃទី ២៧ តុលា បានផ្ញើលិខិតមួយទៅកាន់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រធានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដោយស្នើឱ្យក្រុមប្រឹក្សាសន្តិសុខបើកកិច្ចប្រជុំបន្ទាន់មួយដោយថ្កោលទោសការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលប្រឆាំងនឹងសាធារណរដ្ឋអ៊ីស្លាម។