សេចក្តីសម្រេចនេះ ត្រូវបានធ្វើឡើងបន្ទាប់ពីតួលេខថ្មីបំផុតបានបង្ហាញថា អតិផរណានៅទូទាំងប្លុកបានធ្លាក់ចុះដល់កម្រិតទាបបំផុតក្នុងរយៈពេលជាង ៣ ឆ្នាំកន្លងទៅ ដោយអតិផរណានៅក្នុងតំបន់ចាយប្រាក់អឺរ៉ូបានធ្លាក់ចុះដល់ ១.៧% ក្នុងខែកញ្ញា ឆ្នាំ ២០២៤ ទាបជាងគោលដៅ ២% ដែល ECB បានកំណត់។

leftcenterrightdel
ទីស្នាក់ការកណ្តាលរបស់ធនាគារកណ្តាលអឺរ៉ុប (ECB) (រូបថត៖ AFP/TTXVN)

នេះជាលើកទី ៣ ហើយក្នុងឆ្នាំ២០២៤នេះ ប៉ុន្តែក៏ជាលើកទី ៣ ក្នុងរយៈពេល ៥ ឆ្នាំចាប់តាំងពីឆ្នាំ ២០១៩ មក ដែល ECB បានសម្រេចកាត់បន្ថយអត្រាការប្រាក់បន្ទាប់ពីអនុវត្តយុទ្ធនាការបង្កើនអត្រាការប្រាក់យ៉ាងគំហុក ដើម្បីទប់ស្កាត់តម្លៃហក់ឡើងយ៉ាងខ្លាំងបំផុតក្នុងរយៈពេល ៤ ទសវត្សរ៍កន្លងមក។

ថ្លែងនៅមុនកិច្ចប្រជុំរបស់ ECB ទេសាភិបាលធនាគារកណ្តាលបារាំង លោក Francois Villeroy de Galhau បានឲ្យដឹងថា មានលទ្ធភាពនៃការកាត់បន្ថយអត្រាការប្រាក់មួយផ្សេងទៀត ហើយបានកត់សម្គាល់ថា នេះមិនមែនជាការកាត់បន្ថយចុងក្រោយនោះទេ។ បច្ចុប្បន្ននេះ ការផ្តោតអារម្មណ៍របស់ ECB គឺផ្លាស់ប្តូរទៅរកការដោះស្រាយកំណើនសេដ្ឋកិច្ចទន់ខ្សោយនៅក្នុងតំបន់ចាយប្រាក់អឺរ៉ូដែលមានប្រទេសសមាជិកចំនួន ២០។ យោងតាមការព្យាករណ៍របស់អង្គការនេះ កាលពីខែកញ្ញា អត្រាកំណើនត្រូវបានរំពឹងថា នឹងធ្លាក់ចុះមកត្រឹម ០។២% នៅក្នុងត្រីមាសទីបីនៃឆ្នាំនេះ និង ០.៨% សម្រាប់ឆ្នាំ ២០២៤ទាំងមូល៕

តាម vovworld.vn