ជំនួយយថវិកាជិត ៦,៥ ពាន់លានដុង សម្រាប់អាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ដោយអគ្គីភ័យនៅក្នុងប្រទេសប៉ូឡូញ
កប.អនឡាញ - យោងតាមព័ត៌មានពីស្ថានទូតវៀតណាមប្រចាំប្រទេសប៉ូឡូញ បន្ទាប់ពីមានអគ្គីភ័យកើតឡើងនៅទីផ្សារទំនើប Marywilska ទីក្រុង Warsaw (ប៉ូឡូញ) អង្គការនិងសមាគមអាណិកជនវៀតណាមមួយចំនួននៅក្នុងប្រទេសប៉ូឡូញបានអំពាវនាវឱ្យប្រជាពលរដ្ឋចូលរួមជួយឧបត្ថម្ភទឹកប្រាក់ដល់ជនរងគ្រោះដែលរងផលប៉ះពាល់ដោយអគ្គីភ័យ...
    |
 |
ផ្សារទំនើប Marywilska នៅក្នុងទីក្រុង Warsaw បានឆាប់ឆេះយ៉ាងសន្ធោសន្ធៅកាលពីថ្ងៃទី ១២ ឧសភា |
លើសពីនេះ ទីភ្នាក់ងារមួយចំនួនរបស់ប្រទេសប៉ូឡូញ អង្គការមិនមែនរដ្ឋាភិបាលនិងប្រជាជនប៉ូឡូញមួយចំនួនក៏បានទាក់ទងទៅនឹងស្ថានទូតវៀតណាមប្រចាំនៅប៉ូឡូញ និងបានសម្តែងការត្រៀមខ្លួនជាស្រេចក្នុងការជួយឧបត្ថម្ភក្នុងទម្រង់ផ្សេងៗគ្នាជាច្រើន។ ស្ថានទូត និងសហគមន៍អាណិកជនវៀតណាមក្នុងប្រទេសមួយចំនួនដូចជា សាធារណរដ្ឋឆែក អាល្លឺម៉ង់ ស្លូវ៉ាគី ហុងគ្រី រូម៉ានី ប៊ុលហ្គារី... ក៏បានជួយឧបត្ថម្ភជូនរងគ្រោះផងដែរ។
គិតត្រឹមថ្ងៃទី ១៤ ឧសភា ចំនួនទឹកប្រាក់ជួយឧបត្ថម្ភអាជីវកម្មខ្នាតតូចដែលរងផលប៉ះពាល់ដោយអគ្គីភ័យនៅទីផ្សារទំនើប Marywilska គឺប្រហែល ៦,៥ ពាន់លានដុង។ ការជួយឧបត្ថម្ភបន្តបានអនុវត្តដោយអង្គការ សមាគម សហជីព អាណិកជនវៀតណាមនៅប៉ូឡូញ និងប្រទេសមួយចំនួនក្នុងតំបន់។
ទង្វើល្អបានទាន់ពេល និងមានអត្ថន័យទាំងនេះ គឺជាការលើកទឹកចិត្តដ៏ល្អចំពោះអាជីវកម្មខ្នាតតូចខ្នាតតូចនៅ Marywilska ក្នុងគ្រាដ៏លំបាកនេះ៕
បកប្រែដោយ Pham Diep