ក្រោយរយៈពេល ៤០ ឆ្នាំ នៃការផ្លាស់ថ្មី វៀតណាមសម្រេចបានសមិទ្ធផលលេចធ្លោដែលមានអត្ថន័យជាប្រវត្តិសាស្ត្រ និងយុទ្ធសាស្ត្រ និងឆ្លុះបញ្ចាំងពីភាពត្រឹមត្រូវនៃគោលមាគ៌ាដែលផ្តួចផ្តើមនិងដឹកនាំដោយបក្សកុម្មុយនិស្តវៀតណាម។ នេះជាការបញ្ជាក់ដោយលោក Reda El Taify អ្នកការទូតជើងចាស់  និងជាអតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំវៀតណាម (២០១០-២០១៤) ក្នុងបទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាននៃវិទ្យុសំឡេងវៀតណាមប្រចាំនៅប្រទេសអេហ្ស៊ីបក្នុងឱកាសនៃមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម។

leftcenterrightdel
លោក Reda El Taify អតីតឯកអគ្គរដ្ឋទូតអេហ្ស៊ីបប្រចាំវៀតណាម ( រូបថត៖ vov)

យោងតាមលោក Reda El Taify សមិទ្ធផលទាំងនេះត្រូវបានបង្ហាញយ៉ាងច្បាស់លើសសរស្តម្ភសំខាន់ៗចំនួនបីគឺ សេដ្ឋកិច្ចសង្គម សន្តិសុខ ការពារជាតិ និងការទូតដែលបង្កើតជាមូលដ្ឋានដ៏រឹងមាំសម្រាប់ការអភិវឌ្ឍលឿន និងប្រកបដោយចីរភាពរបស់វៀតណាមក្នុងរយៈពេលខាងមុខ។ លោក Reda El Taify បានបញ្ជាក់ថា ដំណើរការផ្លាស់ថ្មីនៅវៀតណាមបាននាំមកជោគជ័យ  ជាពិសេសក្នុងវិស័យសេដ្ឋកិច្ចសង្គម។

ដំណើរការផ្លាស់ថ្មីបានជួយបញ្ជាក់ពីកិត្យានុភាពរបស់វៀតណាមលើផែនទីនយោបាយ និងសេដ្ឋកិច្ចពិភពលោក។ ការពិតដំណើរការនេះក៏បានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន ពោលគឺលើកកម្ពស់ប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ។

លោក Reda El Taify បានបញ្ជាក់ថា ការផ្លាស់ថ្មីដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ កំណើន និងស្ថិរភាពនៅវៀតណាម។ លោក Reda El Taify ជឿជាក់យ៉ាងមុតមាំថា ដំណើរការផ្លាស់ថ្មីនឹងបន្តត្រូវបានជំរុញយ៉ាងខ្លាំងក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាម និងសម្រេចបាននូវសមិទ្ធផល​ជាច្រើនថែមទៀត និងនាំមកនូវស្ថិរភាព កំណើន និងវិបុលភាពដល់ប្រជាជនវៀតណាម៕

បកប្រែដោយ Pham Diep