ជីវភាពទាំងខាងសម្ភារៈនិងស្មារតីរបស់ជនរួមជាតិខ្មែរកាន់តែប្រសើរឡើង ធ្លុងមហាសាមគ្គីជាតិត្រូវបានរក្សា និងអភិវឌ្ឍ រួមចំណែកការពារយ៉ាងរឹងមាំនូវអធិបតេយ្យភាពទឹកដី និងសន្តិសុខនៅតំបន់ព្រំដែនជាតិ។

ផ្លាស់ប្តូរមុខមាត់នៃតំបន់ជនរួមជាតិខ្មែរ

ខេត្ត An Giang មានទីតាំងយុទ្ធសាស្ត្រសំខាន់នៅតំបន់ណាមបូភាគខាងលិច ដោយមានព្រំដែនប្រវែងជិត ១០០ គីឡូម៉ែត្រ ដែលជាប់ខេត្តតាកែវ និងខេត្តកណ្តាល (ប្រទេសកម្ពុជា)។ តំបន់ព្រំដែនខេត្ត An Giang មានគ្រួសារសរុបចំនួន ៥៤,៤២១ គ្រួសារដោយមានប្រជាជន ២១៣,៧០៩ នាក់ ក្នុងនោះ គ្រួសារជនជាតិខ្មែរមាន ៥៩៩ គ្រួសារ ដោយមានជនរួមជាតិខ្មែរ ២,៧៥៩ នាក់។

leftcenterrightdel
លោកវរសេនីយ៍ឯកបម្រុង Nguyen Van Hiep ជូនពរឆ្នាំថ្មី និងជូនអំណោយដល់ព្រះសង្ឃ អាចារ្យ និងពុទ្ធបរិស័ទនៅវត្ត Moi សង្កាត់ Tinh Bien ទីរួមខេត្ត Tinh Bien (រូបថត៖ bienphong.com.vn)

យោងតាមលោកវរសេនីយ៍ឯកបម្រុង Nguyen Van Hiep ប្រធាននយោបាយនៃកងទ័ពការពារព្រំដែន An Giang បានឲ្យដឹងថា ក្នុងប៉ុន្មានឆ្នាំកន្លងមកនេះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែន An Giang បានដឹកនាំអង្គភាពសហការជាមួយគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីរៀបចំប្រកបដោយប្រសិទ្ធភាពនូវការអនុវត្តគោលការណ៍របស់បក្ស គោលនយោបាយ និងច្បាប់របស់រដ្ឋស្តីពីកិច្ចការជនជាតិ និងគោលនយោបាយជនជាតិ រួមចំណែកជម្រុញការអភិវឌ្ឍសេដ្ឋកិច្ច វប្បធម៌ សង្គម និងពង្រឹងការការពារជាតិ សន្តិសុខ... នៅតាមតំបន់ព្រំដែនដែលមានជនរួមជាតិខ្មែររស់នៅ។ អង្គភាពក៏បានផ្សព្វផ្សាយ និងចលនាជនរួមជាតិខ្មែរលើកកម្ពស់ការយល់ដឹងអំពីភាពខ្លួនទីពឹងខ្លួន និងចូលរួមយ៉ាងសកម្មក្នុងផលិតកម្ម អភិវឌ្ឍសេដ្ឋកិច្ច និងរក្សាសន្តិសុខនយោបាយ សណ្តាប់ធ្នាប់សង្គម សុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែន។

ដូច្នេះ មុខមាត់នៃតំបន់ដែលមានជនរួមជាតិខ្មែររស់នៅមានការផ្លាស់ប្តូរដោយឥតឈប់ឈរ។ ឃុំ ១០០% មានផ្លូវក្រាលកៅស៊ូ និងចាក់បេតុងទៅកាន់កណ្ដាលឃុំ សង្កាត់ និងភូមិ។ ឃុំ សង្កាត់ និងភូមិជាប់ព្រំដែនទាំងអស់ មានគិលានដ្ឋាន មានអគ្គិសនីប្រើប្រាស់ប្រចាំថ្ងៃ ចំនួនគ្រួសារដែលប្រើប្រាស់ទឹកស្អាតកើនឡើងដល់ជាង ៩២%។ ឃុំនិងសង្កាត់បានបញ្ចប់អនុវិទ្យាល័យ សិស្សជនជាតិខ្មែរនៅតាមព្រំដែន ១០០% អាចទៅរៀន។

មកទស្សនាសង្កាត់ An Phu ទីរួមខេត្ត Tinh Bien យើងឃើញថា ទីនេះបានផ្លាស់ប្តូរ ដោយមានហេដ្ឋារចនាសម្ព័ន្ធ សេដ្ឋកិច្ច វប្បធម៌ សង្គម ប្រព័ន្ធអប់រំនិងបណ្តុះបណ្តាល ការថែទាំសុខភាពជនជាតិខ្មែរកាន់តែប្រសើរឡើង។ ចំនួនកម្មាភិបាល បក្ខជនស្នូលជាជនជាតិខ្មែរ ដែលធ្វើការនៅតាមសង្កាត់ ភូមិ និងភូមិក៏កំពុងកើនឡើង។

ថែទាំដល់ការអភិវឌ្ឍលើគ្រប់វិស័យរបស់ជនរួមជាតិខ្មែរ

នាពេលកន្លងមកនេះ គណៈកម្មាធិការបក្ស និងបញ្ជាការដ្ឋានកងទ័ពការពារព្រំដែនខេត្ត បានសហការជាមួយគណៈកម្មាធិការរណសិរ្សមាតុភូមិវៀតណាម និងគណៈកម្មការជនជាតិខេត្ត An Giang អនុវត្តគោលនយោបាយស្ដីពីកិច្ចការជនជាតិ ព្រមទាំង អនុវត្តប្រកបដោយប្រសិទ្ធភាពនូវការចលនា និងយុទ្ធនាការ ចូលរួមយ៉ាងសកម្មក្នុងកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច វប្បធម៌ សង្គម ការលុបបំបាត់ភាពអត់ឃ្លាន និងកាត់បន្ថយភាពក្រីក្រ ជំនះផលវិបាកនៃគ្រោះធម្មជាតិ ជួយសង្គ្រោះ។ល។ ទន្ទឹមនឹងនោះ កងទ័ពការពារព្រំដែនខេត្ត An Giang បានសាងសង់ផ្ទះចំនួន ១៦ ខ្នងជូនជនរួមជាតិខ្មែរ ហើយទៅសួរសុខទុក្ខ ជូនពរឆ្នាំថ្មី និងជូនអំណោយចំនួន ៦០០ កញ្ចប់ដល់គ្រួសារក្រីក្រ គ្រួសារជិតបន្ទាត់នៃភាពក្រីក្រ សិស្សានុសិស្សក្រីក្រដែលមានលទ្ធផលល្អក្នុងការសិក្សា អ្នកមានប្រជាប្រិយភាព ក្នុងឱកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី  សែនដូល។ល។

leftcenterrightdel
ពេទ្យយោធានៃកងទ័ពការពារព្រំដែនខេត្ត An Giang ពិនិត្យជំងឺជូនជនរួមជាតិខ្មែរនៅសង្កាត់ An Phu ទីរួមខេត្ត Tinh Bien (រូបថត៖ bienphong.com.vn)

ជាពិសេស អង្គភាពបានឧបត្ថម្ភដល់កុមារជនជាតិខ្មែរចំនួន ២០ នាក់ ដែលមានស្ថានភាពលំបាក តាមកម្មវិធី “ជួយកុមារទៅសាលារៀន - កូនធម៌នៃប៉ុស្តិ៍ការពារព្រំដែន” ដោយមានថវិកាសរុបជាង ២៥០ លានដុង។ អនុវត្តគម្រោង “កម្មាភិបាល និងយុទ្ធជនក្នុងកងទ័ពជួយកុមារទៅសាលារៀន” អង្គភាពបានជួយកុមារជនជាតិខ្មែរចំនួន ១៦ នាក់ ក្នុងថវិកាសរុបចំនួន ១៦៥ លានដុង។ ទន្ទឹមនឹងនោះ អង្គភាពក៏បានសហការជាមួយមូលដ្ឋាន ក្នុងការប្រគល់អំណោយ និងអាហារូបករណ៍ដល់និស្សិតជនជាតិខ្មែរ ដែលមានស្ថានភាពលំបាកនៅតំបន់ព្រំដែន ក្នុងថវិកាសរុប ៣២០ លានដុង។

ទន្ទឹមនឹងនោះ អង្គភាពការពារព្រំដែនបានផ្ដល់យោបល់ និងសហការជាមួយគណៈកម្មាធិការបក្ស អាជ្ញាធរមូលដ្ឋាន ស្ថាប័ន និងអង្គភាពនានា យកចិត្តទុកដាក់ដល់ការអភិរក្ស និងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិខ្មែរ លុបបំបាត់ទំនៀមទម្លាប់ចាស់កម្រិល កសាងផ្ទះវប្បធម៌ជនជាតិខ្មែរ ថែរក្សា និងអភិវឌ្ឍពិធីបុណ្យវប្បធម៌ប្រពៃណី ភូមិរបរប្រពៃណី។ល៕

បកប្រែដោយ Thuy Anh