ការថែទាំ និងការយកចិត្តទុកដាក់របស់បក្ស រដ្ឋ ក្រសួង ស្ថាប័ន មូលដ្ឋាន អង្គការ និងបុគ្គលជាច្រើនចំពោះខេត្ត Dien Bien ធ្វើឱ្យអាជ្ញាធរ និងប្រជាជនក្នុងតំបន់មានក្តីរំភើបរីករាយណាស់។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងអំឡុងយុទ្ធនាការ Dien Bien Phu ក្នុងឆ្នាំ ១៩៥៤ Dien Bien គឺជាតំបន់មួយនៃខេត្ត Lai Chau ហើយមកទល់ឆ្នាំ ២០០៤ វាត្រូវបានបែងចែកទៅជាខេត្តពីរ។ ក្នុងយុទ្ធនាការ Dien Bien Phu កងទ័ព និងប្រជាជនទូទាំងប្រទេស ជាពិសេសនៅតំបន់ជិតខាងបានរួមវិភាគទានធនធានមនុស្ស និងសម្ភារៈយ៉ាងច្រើនដោយមិនគិតពីការលំបាក និងការលះបង់ ក្នុងស្មារតី ធ្វើពលិកម្មសព្វបែបយ៉ាងដើម្បីយុទ្ធនាការទទួលបានជ័យជំនះ រួមចំណែកដ៏សំខាន់ដល់ជ័យជំនះ "រង្គើផែនដី" យ៉ាងខ្លាំង។

leftcenterrightdel
កេរ្តិ៍ដំណែលកូនភ្នំ A1 ទាក់ទាញភ្ញៀវទេសចរមកទស្សនាយ៉ាងច្រើន

ប្រសិនបើប្រជាជនក្នុងតំបន់ជិតខាងខេត្ត Dien Bien ទទួលបានការយកចិត្តទុកដាក់ពីអង្គការ និងបុគ្គលនោះ ការដឹងគុណរបស់ពួកគេចំពោះទឹកដី និងប្រជាជនដែលបានបង្កើតជ័យជំនះ Dien Bien Phu ពិតជាមានអត្ថន័យយ៉ាងជ្រាលជ្រៅ។ តាមរយៈការយកចិត្តទុកដាក់នោះ កម្មាភិបាល និងប្រជាជននៃតំបន់ភាគពាយ័ព្យនឹងមានអារម្មណ៍ថា ត្រូវបានការទទួលស្គាល់ និងលើកទឹកចិត្ត ដោយហេតុនេះបង្កើនការការប្តេជ្ញាចិត្តដើម្បីជំនះការលំបាក និងរួមដំណើរជាមួយខេត្ត Dien Bien ដើម្បីការអភិវឌ្ឍប្រកបដោយចីរភាព។

ក្នុងសន្និសីទកាសែតអំពីការប្រណាំងកង់ “ត្រឡប់ទៅ Dien Bien Phu-២០២៤ ពានរង្វាន់កាសែតកងទ័ពប្រជាជន” ដែលទើបតែប្រព្រឹត្តទៅ ប្រតិភូទាំងឡាយសុទ្ធតែសប្បាយរីករាយព្រោះគណៈកម្មការរៀបចំបានប្រមូលថវិកាជិត ១០ ពាន់លានដុងក្នុងការផ្តល់អំណោយ អនុវត្តការងារសុខុមាលភាពសង្គម “តបស្នងសងគុណ”  និងប្រគល់អំណោយជាច្រើនជូនអ្នកទទួលរបបពីរដ្ឋនៅមូលដ្ឋានមួយចំនួនទៀតដូចជា ខេត្ត Nghe An ទីក្រុងហាណូយ និងអនុវត្តគម្រោងអនាម័យសាលារៀនចំនួន ៣០  នៅខេត្ត Hoa Binh ខេត្ត Son La និងខេត្ត Lai Chau ទៀតផង។

សង្ឃឹមថានឹងមានវិធីកាន់តែច្រើនឡើងៗក្នុងការរៀបចំសកម្មភាពដឹងគុណដ៏ជ្រាលជ្រៅ មិនត្រឹមតែក្នុងឱកាសរំលឹកខួប និងពិធីបុណ្យដឹងគុណប៉ុណ្ណោះទេ ប៉ុន្តែនៅគ្រប់ពេលវេលា និងទីកន្លែងដែលអាចធ្វើទៅបាន ដើម្បីមិនទុកនរណាម្នាក់ចោល៕

បកប្រែដោយ Huyen Trang