សន្និសីទជម្រុញការវិនិយោគជាមួយសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េខាងត្បូង-KCCI។ សន្និសិទនេះមានការចូលរួមរបស់ក្រុមហ៊ុន និងសាជីវកម្មកូរ៉េខាងត្បូងឈានមុខចំនួន១២០។ នេះគឺជាសន្និសីទជម្រុញលើកទី៣ ដែលរៀបចំឡើងដោយក្រុមប្រឹក្សាគ្រប់គ្រងតំបន់សេដ្ឋកិច្ច Hai Phong សហការជាមួយ KCCI ដែលជាដំបូង​បាននាំមកនូវលទ្ធផលគូរឲ្យកត់សម្គាល់ក្នុងការទាក់ទាញការវិនិយោគរបស់កូរ៉េខាងត្បូងនៅទីក្រុង Hai Phong។

នៅក្នុងជំនួបនេះ លោក Le Tien Chau​ លេខាគណៈកម្មាធិការ​បក្សទីក្រុង  បានថ្លែងអំណរគុណ KCCI ចំពោះការយកចិត្តទុកដាក់ និងការសម្របសម្រួល ជាពិសេសក្នុងការជួយ​គាំទ្រទីក្រុង Hai Phong រៀបចំសកម្មភាពជំរុញការវិនិយោគនៅប្រទេសកូរ៉េខាងត្បូងប្រកបដោយជោគជ័យ ហើយទន្ទឹមនឹងនោះ សង្ឃឹមថានឹងបន្តទទួលបានការជួយ​​គាំទ្របន្ថែមទៀតពី KCCI។

leftcenterrightdel
លោក Le Tien Chau សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស លេខាគណៈកម្មាធិការបក្សទីក្រុង ប្រធានគណៈប្រតិភូរដ្ឋសភាទីក្រុង Hai Phong ទទួលជួប និងធ្វើការជាមួយថ្នាក់ដឹកនាំសភាពាណិជ្ជកម្ម និងឧស្សាហកម្មកូរ៉េ ងត្បូង(KCCI)

លើសពីនេះ លោកលេខាគណៈកម្មាធិការបក្សក្រុង Hai Phong បានសង្កត់ធ្ងន់ថា លទ្ធផលរបស់ទីក្រុងក្នុងការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស (FDI) តែងតែឈរនៅលំដាប់កំពូល ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ។ ជាពិសេស លទ្ធផលនៃការទាក់ទាញការវិនិយោគផ្ទាល់ពីបរទេស ក្នុង​នោះ​ប្រទេសកូរ៉េខាងត្បូងតែងតែឈរលំដាប់លេខ១ ទាំងចំនួនគម្រោង និងទុនវិនិយោគសរុបនៅក្នុងទីក្រុង។ មកដល់ពេលនេះ ទីក្រុង Hai Phong បានទាក់ទាញគម្រោងវិនិយោគជាង២០ ពីប្រទេសកូរ៉េខាងត្បូង ដែលមានដើមទុនជាង ៣ ពាន់លានដុល្លារអាមេរិក រួមជាមួយនឹងវត្តមានរបស់វិនិយោគិនកូរ៉េខាងត្បូង និងពិភពលោកឈានមុខជាច្រើនដូចជា៖ SK, LG, Posco ។

ទីក្រុង Hai Phong បន្តប្តេជ្ញាគាំទ្រ និងរួមដំណើរជាមួយអ្នកវិនិយោគកូរ៉េខាងត្បុងក្នុងអំឡុងពេលអនុវត្តគម្រោង ផលិតកម្ម និងធ្វើអាជីវកម្មជាពិសេសនៅក្នុងវិស័យអេឡិចត្រូនិកបច្ចេកវិទ្យាខ្ពស់ បច្ចេកវិទ្យា semiconductor ការផលិតបន្ទះឈីប ជីវបច្ចេកវិទ្យា ថាមពលកកើតឡើងវិញ ការផលិតរថយន្ត ការអភិវឌ្ឍទីក្រុងឆ្លាតវៃ ការអប់រំ និងបណ្តុះបណ្តាល...

ទន្ទឹមនឹងនោះ លោកលេខាគណៈកម្មាធិការបក្សទីក្រុង Hai Phong ក៏បានវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តរបស់ក្រុមហ៊ុន Samsung Engineering  និង SK  ដែលបានសម្រេចចិត្តវិនិយោគនៅទីក្រុង Hai Phong។ ទីក្រុងនេះតែងតែយកចិត្តទុកដាក់ និងបង្កើតលក្ខខណ្ឌអំណោយផលដើម្បីជួយដល់អង្គភាពអាជីវកម្មកូរ៉េខាងត្បូងនិយាយរួម និង Engineering និង SK ក្នុង​ការ​វិនិយោគភិវឌ្ឍន៍ផលិតកម្ម និងធ្វើអាជីវកម្មនៅក្នុងទីក្រុងកំពង់ផែធំជាងគេនៅភាគខាងជើងវៀតណាម។ លោកលេខាគណៈកម្មាធិការបក្សក្រុង Hai Phong បានសង្កត់ធ្ងន់ថា អាជ្ញាធរទីក្រុងតែងតែចាត់ទុកទំនួលខុសត្រូវរបស់អង្គភាពអាជីវកម្ម ជាទំនួលខុសត្រូវរបស់ទីក្រុង ហើយទន្ទឹមនឹងនោះ “ជោគជ័យរបស់​អង្គភាពអាជីវកម្ម គឺជាជោគជ័យរបស់ទីក្រុង”។

បកប្រែដោយ Thanh Cong