ថ្លែងមតិក្នុងពិធីនេះ លោក Bui Dinh Long អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Nghe An ភាគកណ្តាលវៀតណាម បានសង្កត់ធ្ងន់ថា៖ “រូបសំណាកអគ្គមគ្គុទេស V.I. Lenin គឺជាស្នាដៃវប្បធម៌បង្កប់នូវមនោសញ្ចេតនាល្អដែលអាជ្ញាធរ និងប្រជាជនខេត្ត Ulyanovsk ផ្តល់ជូនអាជ្ញាធរ និងប្រជាជនខេត្ត Nghe An។

leftcenterrightdel
ប្រតិភូកាត់ខ្សែបូបើកសម្ពោធរូបសំណាក V.I.Lenin

គម្រោងរូបសំណាកអគ្គមគ្គុទេស V.I.Lenin នៅទីក្រុង Vinh គឺជានិមិត្តសញ្ញាវប្បធម៌ និងសិល្បៈ ដែលបង្ហាញពីមនោសញ្ចេតនាដ៏ជិតស្និទ្ធ និងស្អិតរមួត ដែលប្រជាជននៃខេត្តទាំងពីរជូនចំពោះគ្នាទៅវិញទៅមក; បង្កើតលំហដ៏ស្រស់ស្អាតបន្ថែមទៀត និងជាចំណុចលេចធ្លោសម្រាប់ទីក្រុង Vinh។ ពីសកម្មភាពការទូតវប្បធម៌ទាំងនេះ ខេត្តទាំងពីរនឹងកាន់តែជិតស្និទ្ធថែមទៀតក្នុងសកម្មភាពសហប្រតិបត្តិការទ្វេភាគីលើវិស័យវិនិយោគ ពាណិជ្ជកម្ម សុខាភិបាល អប់រំ និងបណ្តុះបណ្តាល ទេសចរណ៍។ល។

ថ្លែងមតិក្នុងពិធី លោក Gennady Stepanovich Bezdetko ឯកអគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅវៀតណាម បានសម្តែងនូវការជឿជាក់ថា រូបសំណាកអគ្គមគ្គុទេស V.I. Lenin ដែលមានទីតាំងនៅទីក្រុង Vinh នឹងក្លាយជានិមិត្តសញ្ញាបន្ទាប់នៃទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការមិនត្រឹមតែរវាងខេត្ត Ulyanovsk និងខេត្ត Nghe An ក៏ដូចជារវាងប្រជាជននៃប្រទេសទាំងពីរ វៀតណាម-រុស្ស៊ី ទៀតផង”៕

បកប្រែដោយ Huyen Trang