នៅក្នុងជំនួបនេះ លោក Nguyen Chi Dung បានចែករំលែកព័ត៌មានអំពីយុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្ម semiconductor និងបញ្ញាសិប្បនិម្មិត (AI) នៅវៀតណាម; គម្រោងអភិវឌ្ឍន៍ធនធានមនុស្សសម្រាប់ឧស្សាហកម្ម semiconductor; យន្តការគោលនយោបាយអនុគ្រោះ គាំទ្រ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់គម្រោងបច្ចេកវិទ្យាខ្ពស់ គ្រឿងអេឡិចត្រូនិក និង AI នៅវៀតណាម។

leftcenterrightdel
លោក Nguyen Chi Dung ជួបពិភាក្សាការងារជាមួយលោក Keith Strier (រូបថត៖ MPI)

ក្នុងឱកាសនេះ គណៈប្រតិភូនៃសាជីវកម្ម NVIDIA បានទៅទស្សនាមជ្ឈមណ្ឌលជាតិច្នៃប្រឌិតនៅមណ្ឌលឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់ Hoa Lac (NIC Hoa Lac)។

សូមគូសបញ្ជាក់ថា  លោក Jesen Huang ប្រធាន NVIDIA បានបំពេញទស្សនកិច្ចការងារនៅប្រទេសវៀតណាមកាលពីខែធ្នូឆ្នំាមុន។ ប្រធាន Jesen Huang បានវាយតម្លៃខ្ពស់ចំពោះសក្តានុពល និងកាលានុវត្តភាពរបស់វៀតណាមក្នុងឧស្សាហកម្ម semiconductor និង AI ជាពិសេសធនធានមនុស្សរបស់វៀតណាមក្នុងវិស័យនេះ។ លោក Jensen Huang បានបញ្ជាក់ថា ជាមួយនឹងក្រុមវិស្វករផ្នែកទន់យ៉ាងច្រើន ហេដ្ឋារចនាសម្ព័ន្ធរឹងមាំក្នុងផលិតកម្មបច្ចេកវិទ្យា និងការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាល វៀតណាមមានទីតាំងដើម្បីស្វាគមន៍រលកថ្មីនៃ AI៕

តាម vovworld.vn