នេះជាសកម្មភាពជំរុញកិច្ចសហប្រតិបត្តិការលើការវិនិយោគទេសចរណ៍ សេដ្ឋកិច្ច និងពាណិជ្ជកម្មរវាងបណ្តាមូលដ្ឋាននៃប្រទេសចំនួន៤ រួមមានវៀតណាម ឡាវ ថៃ និងកម្ពុជា។

leftcenterrightdel
ប្រតិភូទាំងឡាយចូលរួមក្នុងវេទិកា (រូបថត៖ vnanet.vn)

ថ្លែងមតិក្នុងវេទិកានេះ លោក Nguyen Van Trung អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Pakse បានឲ្យដឹងថា ក្នុងរយៈពេលកន្លងមក ប្រទេសទាំងបួន វៀតណាម ឡាវ កម្ពុជា និងថៃបានសម្របសម្រួលអនុវត្តកម្មវិធីសហប្រតិបត្តិការរួមជាច្រើន ដើម្បីជំរុញការអភិវឌ្ឍច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

leftcenterrightdel
លោក Nguyen Van Trung អគ្គកុងស៊ុលវៀតណាមប្រចាំនៅទីក្រុង Pakse ថ្លែងក្នុងវេទិកា (រូបថត៖ vnanet.vn)

លោក Nguyen Van Trung បានសង្កត់ធ្ងន់ថា បក្ស រដ្ឋ និងរដ្ឋាភិបាលវៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងជានិច្ចចំពោះតួនាទីនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV ដោយផ្តល់អាទិភាពលើការបែងចែកធនធាន ដើម្បីជំរុញការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ។

ទន្ទឹមនឹងនោះ បណ្តាមូលដ្ឋានរបស់វៀតណាមក៏កំពុងអនុវត្តយ៉ាងសកម្មនូវការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់គមនាគមន៍ កំពង់ផែសមុទ្រ logistics ខ្លឹមសារជំរុញការវិនិយោគ ពាណិជ្ជកម្ម និងទេសចរណ៍ជាមួយបណ្តាមូលដ្ឋានរបស់ប្រទេសចំនួន ៣ ឡាវ កម្ពុជា ថៃ ដើម្បីជំរុញការអភិវឌ្ឍនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។ល។

នៅក្នុងវេទិកានេះ ប្រតិភូមកពីខេត្តជាច្រើននៃប្រទេសទាំងបួនបានផ្តល់ព័ត៌មាន និងផ្សព្វផ្សាយពីសក្ដានុពល និងឧត្តមភាពនៃកិច្ចសហប្រតិបត្តិការលើការជំរុញវិស័យពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដល់ស្ថាប័នមានសមត្ថកិច្ច និងសហគ្រាសនៃភាគីនីមួយៗ ស្រាវជ្រាវ និងបង្កើតផែនការអនុវត្តខ្លឹមសារនៃកិច្ចសហប្រតិបត្តិការ ស្របតាមតម្រូវការ និងឧត្តមភាពនៃមូលដ្ឋានរបស់ប្រទេសនីមួយៗ រួមចំណែកជំរុញការអភិវឌ្ឍនៃច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV៕

បកប្រែដោយ Huyen Trang