អញ្ជើញចូលរួមមានសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានក្រុមប្រឹក្សាជាតិរណសិរ្សជាតិសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា; លោក Sinlavong Khoutphaythone ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេស និងលោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃកិច្ចប្រជុំលើកទី៥ រវាងប្រធានរណសិរ្សប្រទេសទាំងបី កម្ពុជា-ឡាវ-វៀតណាម (រូបថត៖ vnanet.vn)

អង្គកិច្ចប្រជុំបានស្តាប់របាយការណ៍ស្តីពីលទ្ធផលនៃការអនុវត្តអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការក្នុងចំណោមភាគីទាំងបី នាពេលកន្លងមក ដោយបានឯកភាពថា កិច្ចសហប្រតិបត្តិការត្រីភាគីកាន់តែរីកចម្រើនលើគ្រប់វិស័យ ដែល​រួមចំណែកយ៉ាងធំធេងដល់ការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសជិតខាងទាំងបី។

ថ្លែងក្នុងអង្គកិច្ចប្រជុំ លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានស្នើឲ្យភាគីទាំង​បី​យកចិត្តទុកដាក់ ជំរុញកម្មវិធីសហប្រតិបត្តិការក្នុងដំណាក់កាលបន្ដបន្ទាប់។ លោក Do Van Chien បានស្នើថា នាពេលខាងមុខ រណសិរ្សប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម ចាំបាច់ត្រូវផ្លាស់ប្តូរព័ត៌មាន និងសហការយ៉ាងសកម្មដើម្បីដោះស្រាយបានទាន់ពេលនូវការលំបាក បញ្ហាប្រឈម និងបញ្ហាថ្មីៗដែលកើតមានឡើងក្នុងទំនាក់ទំនងប្រទេសទាំងបីនិយាយរួម ក៏ដូចជារវាង​រណសិរ្សប្រទេសទាំងបីនិយាយដោយឡែក;

ជាមួយគ្នានោះ បន្តបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់លំដាប់ថ្នាក់ និងរៀបចំកិច្ចប្រជុំប្ដូរវេនស្តីពីការកសាងព្រំដែនសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការដើម្បីអភិវឌ្ឍន៍នៃប្រទេសទាំងបី, បន្តជំរុញការឃោសនាដល់ប្រជាជនគ្រប់ស្រទាប់នៃប្រទេសទាំងបី ពិសេសយុវជនជំនាន់ក្រោយអំពីប្រពៃណីប្រវត្តិសាស្ត្រ ចំណងសាមគ្គីភាពរវាងប្រជាជននៃប្រទេសទាំងបី ហើយទន្ទឹមនឹងនោះ ពង្រឹងការឃោសនា និងលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីការងារព្រំដែន  ក៏ដូចជាអត្ថន័យនិងសារៈសំខាន់នៃឯកសារច្បាប់ព្រំដែន។​ ព្រមទាំងលើកទឹកចិត្ត និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់រណសិរ្សគ្រប់លំដាប់ថ្នាក់ ជាពិសេសស្រុក និងខេត្តដែលមានខ្សែព្រំដែនរួម ដើម្បីបង្កើនការផ្លាស់ប្តូរ និងគាំទ្រទៅវិញទៅមក  បង្កើនការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន  រួមចំណែកពង្រឹងទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ...

leftcenterrightdel
លោក Do Van Chien ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាមថ្លែងក្នុងកិច្ចប្រជុំ (រូបថត៖ vnanet.vn)

លោក Do Van Chien ក៏បានស្នើឱ្យកម្ពុជា និងឡាវ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជនវៀតណាមរស់នៅ ធ្វើការ និងសិក្សានៅកម្ពុជា និងឡាវ ព្រមទាំងសង្កត់ធ្ងន់ថា ភាគីវៀតណាមក៏នឹងបង្កលក្ខណៈងាយស្រួលសម្រាប់ប្រជាជនឡាវ និងប្រជាជនកម្ពុជារស់នៅ ធ្វើការ និងសិក្សានៅប្រទេសវៀតណាម...។

នៅចុងបញ្ចប់នៃកិច្ចប្រជុំ ប្រធានគណៈកម្មាធិការរណសិរ្សប្រទេសទាំងបីកម្ពុជា-ឡាវ-វៀតណាម បានចុះហត្ថលេខាលើកម្មវិធី​សហប្រតិបត្តិការរវាងគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម និងក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងគណៈកម្មាធិការមជ្ឈិមរណសិរ្សឡាវកសាងប្រទេសដំណាក់កាល ២០២៤ - ២០២៧។

នារសៀលថ្ងៃដដែល គណៈប្រតិភូគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ដឹកនាំដោយលោក Do Van Chien បានចូលជួបសំដែងការគួរសមលោក Thongloun Sisoulith អគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ ។

leftcenterrightdel
អគ្គលេខាបក្ស និងប្រធានរដ្ឋឡាវ ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំរណសិរ្សទាំងបីកម្ពុជា-ឡាវ-វៀតណាម ( រូបថត៖ vnanet.vn)

ក្នុងជំនួបនេះ លោក Do Van Chien បានជម្រាបជូនលោក Thongloun Sisoulith អំពីលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងរណសិរ្សវៀតណាម-ឡាវ នាពេលកន្លងមក ក៏ដូចជាភាពជោគជ័យនៃកិច្ចប្រជុំលើកទី ៥ រវាងប្រធានរណសិរ្សប្រទេសទាំង​បី​កម្ពុជា-ឡាវ-វៀតណាម ។

លោក Thongloun Sisoulith បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងាររវាងរណសិរ្សប្រទេសទាំងបី ដោយអះអាងថា នេះនឹងរួមចំណែកជំរុញទំនាក់ទំនងសាមគ្គីភាពពិសេសវៀតណាម-ឡាវ-កម្ពុជា។ លោកបានសង្កត់ធ្ងន់ថា នាពេលខាងមុខ រណសិរ្សឡាវ-វៀតណាមនិយាយដោយឡែក និងរណសិរ្សឡាវ-កម្ពុជា-វៀតណាមនិយាយរួមត្រូវបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធ បង្កើនការផ្លាស់ប្តូរព័ត៌មាន បទពិសោធន៍និងកិច្ចសហប្រតិបត្តិការជួយគ្នាទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនងរវាងរណសិរ្សនៃប្រទេសទាំងបីនិយាយដោយឡែក និងទំនាក់ទំនងរវាងប្រទេសទាំងបីនិយាយរួម៕

បកប្រែដោយ Thanh Cong