ទំនាក់ទំនងវៀតណាម-ចិន ស្ថិតនៅលើផ្លូវអភិវឌ្ឍវិជ្ជមាន

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានពាំនាំនូវក្តីនឹករលឹក ក្តីស្រលាញ់ និងមនោសញ្ចេតនាដ៏កក់ក្តៅរបស់សមមិត្ត Nguyen Phu Trong អគ្គលេខាបក្ស រួមនិងថ្នាក់ដឹកនាំសំខាន់ៗនៃបក្ស និងរដ្ឋវៀតណាមជូនចំពោះសមមិត្ត Xi Jinping។ លោក Vuong Dinh Hue បានអបអរសាទរចំពោះសមិទ្ធផលសំខាន់ៗជាប្រវត្តិសាស្ត្រ ដែលបក្ស រដ្ឋ និងប្រជាជនចិនទទួលបាន ជាពិសេសចាប់ពីមហាសន្និបាតលើកទី១៨ របស់បក្ស រហូតមកដល់បច្ចុប្បន្ន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម អញ្ជើញចូលជួបសវនាការជាមួយលោក Xi Jinping អគ្គលេខាបក្ស និងជាប្រធានរដ្ឋចិន

លោក Xi Jinping បានផ្ញើជូននូវក្តីសួរសុខទុក្ខ ចំពោះលោក Nguyen Phu Trong អគ្គលេខាបក្ស និងអបអរសាទរចំពោះសមិទ្ធផលអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់វៀតណាមក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តវៀតណាមដែលមានលោក Nguyen Phu Trong ជាអគ្គលេខាបក្ស។ លោកបានអះអាងថា ចិនគាំទ្រការអភិវឌ្ឍស្ថិរភាពរបស់វៀតណាម និងការកសាងសង្គមនិយមដោយជោគជ័យស្របតាមស្ថានភាពរបស់ប្រទេស។ លោក Xi Jinping បានសង្កត់ធ្ងន់ថា ការដែលថ្នាក់ដឹកនាំកំពូលនៃបក្សទាំងពីរ និងប្រទេសទាំងពីរ បានឯកភាពគ្នាក្នុងការកសាងសហគមន៍មួយចែករំលែក អនាគតដែលមានអត្ថន័យសំខាន់ៗជាយុទ្ធសាស្ត្រ បើកដំណាក់កាលនៃកិច្ចសហប្រតិបត្តិការថ្មីសម្រាប់ទំនាក់ទំនងទ្វេភាគីជាមួយនឹងទិសដៅសំខាន់ៗចំនួន៦៖ ការជឿទុកចិត្តផ្នែកនយោបាយ, កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខជាក់ស្តែងជាង,  កិច្ចសហប្រតិបត្តិការសំខាន់ៗកាន់តែស៊ីជម្រៅ, មូលដ្ឋានគ្រឹះសង្គមកាន់តែរឹងមាំ, ការសម្របសម្រួលពហុភាគីជិតស្និទ្ធកាន់តែប្រសើរ, ការខ្វែងគំនិតគ្នាត្រូវបានគ្រប់គ្រង និងដោះស្រាយបានល្អប្រសើរ, រួមចំណែកជាសកម្មដល់សន្តិភាព និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។

leftcenterrightdel
លោក Vuong Dinh Hue ជួបពិភាក្សាជាមួយលោក Xi Jinping 

ថ្នាក់ដឹកនាំទាំងពីរបានសម្តែងនូវសេចក្តីរីករាយចំពោះការអភិវឌ្ឍជាវិជ្ជមាននៃទំនាក់ទំនងវៀតណាម-ចិន ដោយសង្កត់ធ្ងន់ថា បក្ស និងប្រទេសទាំងពីរមានភាពស្រដៀងគ្នាជាច្រើនក្នុងមូលដ្ឋានមនោគមវិជ្ជា និងគោលដៅកសាងសង្គមនិយម ហើយភាគីទាំងពីរខិតខំដើម្បីផលប្រយោជន៍ និងសុភមង្គលរបស់ប្រជាជន។ លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាមបានសង្កត់ធ្ងន់ថា ការអភិវឌ្ឍទំនាក់ទំនងជាមួយចិនគឺជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងគោលនយោបាយការបរទេសឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង ដើម្បីសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ និងពហុភាគីនិយម និងអះអាងថា វៀតណាមអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលនយោបាយ “ចិនតែមួយ”។

លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរគប្បីតែពង្រឹង និងបង្កើនទំនុកចិត្តនយោបាយ បង្កើនទំនាក់ទំនងកម្រិតខ្ពស់ និងអនុវត្តការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការល្អតាមរយៈបក្ស រដ្ឋាភិបាល រដ្ឋសភា រណសិរ្សមាតុភូមិ និងលើវិស័យសំខាន់ៗដូចជា ការទូត ការពារជាតិ សន្តិសុខ។ លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរបង្កើនការតភ្ជាប់យុទ្ធសាស្ត្រ បង្កើតសន្ទុះកំណើនថ្មីសម្រាប់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដោយផ្តោតសំខាន់លើការជំរុញកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងពង្រីកការនាំចូលទំនិញ ជាពិសេសកសិកម្ម ទ្រព្យសម្បត្តិវៀតណាម ជំរុញការតភ្ជាប់រវាងវៀតណាម និងយុទ្ធសាស្ត្រអភិវឌ្ឍន៍សំខាន់ៗរបស់ប្រទេសចិន ការតភ្ជាប់ផ្លូវដែក ផ្លូវហាយវ៉េ សមុទ្រ និងផ្លូវអាកាស ការលើកកម្ពស់កិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ រូបិយវត្ថុ និងការធ្វើបរិវត្តកម្មឌីជីថល។

លោក Vuong Dinh Hue ក៏បានស្នើថា ភាគីទាំងពីរពង្រឹងការជួបប្រាស្រ័យផ្លាស់ប្តូរប្រជាជន លើកកំពស់តួនាទីតំណាងរដ្ឋសភាក្នុងផ្នែកព័ត៌មាន ឃោសនា និងបង្កើតការឯកភាពសង្គម ដោយហេតុនេះ ជំរុញការពង្រឹងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើគ្រប់វិស័យ និងរួមចំណែកដល់បក្ស និងរដ្ឋក្នុងការដោះស្រាយបញ្ហាដែនសមុទ្រឱ្យបានត្រឹមត្រូវ ក្នុងស្មារតីនៃការគ្រប់គ្រង និងដោះស្រាយវិវាទឱ្យបានកាន់តែប្រសើរឡើង។

លោក Xi Jinping បានអះអាងថា ប្រទេសចិនត្រៀមខ្លួនជាស្រេចដើម្បីរក្សាការផ្លាស់ប្តូរយុទ្ធសាស្ត្រជាមួយវៀតណាម ជំរុញទំនាក់ទំនងជាន់ខ្ពស់គ្រប់កម្រិត ពង្រឹងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស ព្រមទាំងចែករំលែកបទពិសោធន៍ និងទ្រឹស្តីស្តីពីការកសាងបក្ស និងការគ្រប់គ្រងប្រទេស ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពន្លឿនការតភ្ជាប់យុទ្ធសាស្ត្រ ជាពិសេសក្នុងវិស័យផ្លូវដែក និងច្រកទ្វារព្រំដែនឆ្លាតវៃ ការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យផ្សេងទៀត សេដ្ឋកិច្ចឌីជីថល ថាមពលបៃតង សារធាតុរ៉ែសំខាន់ៗ និងឧស្សាហកម្មដែលកំពុងរីកចម្រើន។ ស្វាគមន៍ការចូលរួមរបស់វៀតណាមក្នុងការតភ្ជាប់ជាមួយយុទ្ធសាស្ត្រអភិវឌ្ឍអន្តរតំបន់សំខាន់ៗរបស់ចិន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម ជួបពិភាក្សាការងារជាមួយលោក Zhao Leji

leftcenterrightdel
លោក Vuong Dinh Hue ដឹកនាំគណៈប្រតិភូវៀតណាម ជួបពិភាក្សាការងារជាមួយគណៈប្រតិភូចិនដឹកនាំដោយលោក Zhao Leji

ពង្រឹងកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ

នារសៀលថ្ងៃទី ៨ មេសា នៅមហាសាលប្រជាជនក្នុងទីក្រុងប៉េកាំង លោក Zhao Leji សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាតំណាងប្រជាជនទូទាំងប្រទេសចិន (សភាតំណាងប្រជាជនទូទាំងប្រទេសចិន) បានធ្វើជាអធិបតីក្នុងពិធីស្វាគមន៍ និងជួបពិភាក្សាជាមួយលោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម។

ក្នុងបរិយាកាសស្និទ្ធស្នាល មិត្តភាព ភាគីទាំងពីរបានជូនដំណឹងគ្នាទៅវិញទៅមកអំពីស្ថានភាពរបស់បក្សនីមួយៗ ប្រទេសនីមួយៗ និងសកម្មភាពនៃស្ថាប័ននីតិប្បញ្ញត្តិរបស់ប្រទេសនីមួយៗ។

ភាគីទាំងពីរបានសម្តែងនូវក្តីសប្បាយរីករាយចំពោះវឌ្ឍនភាពដ៏ល្អក្នុងទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរនាពេលកន្លងមក រួមទាំងការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាវៀតណាម និងសភាតំណាងប្រជាជនទូទាំងប្រទេសចិន។ លោក Vuong Dinh Hue បានសង្កត់ធ្ងន់ថា បក្ស និងរដ្ឋវៀតណាមយកចិត្តទុកដាក់ជាពិសេសចំពោះការអភិវឌ្ឍទំនាក់ទំនងស្ថិរភាព ល្អប្រសើរ និរន្តរភាព និងយូរអង្វែងជាមួយចិន ដោយចាត់ទុកថានេះជាជម្រើសយុទ្ធសាស្ត្រ និងជាអាទិភាពកំពូលក្នុងមាគ៌ាការបរទេសឯករាជ្យ ការពឹងផ្អែកលើខ្លួនឯង ពហុភាគីភាវូបនីយកម្ម និងការធ្វើពិពិធកម្មរបស់វៀតណាម។ លោក Zhao Leji បានសង្កត់ធ្ងន់ថា ចិនជានិច្ចកាលចាត់ទុកវៀតណាមជាអាទិភាពក្នុងគោលនយោបាយការបរទេសជាអ្នកជិតខាងរបស់ខ្លួន និងគាំទ្រវៀតណាមអនុវត្តប្រកបដោយជោគជ័យនូវបុព្វហេតុឧស្សាហូបនីយកម្ម ទំនើបកម្មរបស់ប្រទេស និងលើកកំពស់តួនាទី កិត្យានុភាពអន្តរជាតិជានិច្ចកាល។

ភាគីទាំងពីរបានឯកភាពជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពនូវ “សេចក្តីថ្លែងការណ៍រួមស្តីពីការបន្តធ្វើឱ្យស៊ីជម្រៅ និងលើកកំពស់ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយ និងការកសាងសហគមន៍ចែករំលែកអនាគតរួមរវាងវៀតណាមនិងចិនដែលមានអត្ថន័យយុទ្ធសាស្ត្រ”; រក្សាការផ្លាស់ប្តូរ និងទំនាក់ទំនងនៅកម្រិតខ្ពស់ និងគ្រប់កម្រិត ជំរុញការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការតាមរយៈបណ្តាញបក្ស រវាងរដ្ឋាភិបាល សភា រណសិរ្សមាតុភូមិ...​ នៃប្រទេសទាំងពីរ។

លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរបង្កើនការផ្លាស់ប្តូរ និងទំនាក់ទំនងជាប្រចាំនៅគ្រប់កម្រិត និងគ្រប់បណ្តាញ លើកកំពស់តួនាទីនៃការទូតកម្រិតខ្ពស់ក្នុងទិសដៅយុទ្ធសាស្ត្រនៃទំនាក់ទំនងទ្វេភាគី ជំរុញការតភ្ជាប់អភិវឌ្ឍយុទ្ធសាស្ត្រ លើកកំពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ។

លោក Zhao Leji បានវាយតំលៃខ្ពស់ និងសម្តែងការឯកភាពចំពោះរាល់ការលើកឡើងរបស់លោក Vuong Dinh Hue ស្តីពីការអភិវឌ្ឍទំនាក់ទំនងរវាងបក្សទាំងពីរ និងប្រទេសទាំងពីរ។ លោកអះអាងថា ចិនត្រៀមខ្លួនជាស្រេចក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងជាមួយវៀតណាម ពង្រីកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ពង្រឹងទំនាក់ទំនងយុទ្ធសាស្ត្រអភិវឌ្ឍន៍ និងអនុវត្តការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់។ ទន្ទឹមនឹងនោះ ពង្រឹងការតភ្ជាប់យុទ្ធសាស្ត្ររវាងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់មួយ និងផ្លូវ និងច្រករបៀងពីរ ខ្សែក្រវ៉ាត់មួយ ដោយផ្តោតលើការកសាងហេដ្ឋារចនាសម្ព័ន្ធ ការដឹកជញ្ជូនផ្លូវថ្នល់ និងផ្លូវដែក និងច្រកព្រំដែនឆ្លាតវៃ រួមចំណែកធ្វើឱ្យប្រសើរឡើងនូវការអនុវត្តការបោសសំអាតគយ។

ចំពោះកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីភាគីទាំងពីរឯកភាពបង្កើនការផ្លាស់ប្តូរគណៈប្រតិភូគ្រប់ជាន់ថ្នាក់នៃរដ្ឋសភា គណៈប្រតិភូរដ្ឋសភា និងក្រុមប្រឹក្សាប្រជាជន និងចែករំលែកបទពិសោធន៍លើសកម្មភាពរបស់រដ្ឋសភា និងស្ថាប័ននានារបស់សភា។

ពង្រឹងតួនាទីត្រួតពិនិត្យរបស់ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេសទាំងពីរក្នុងការជំរុញក្រសួង ស្ថាប័ន និងមូលដ្ឋាននៃភាគីទាំងពីរគោរពអនុវត្តតាមឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា និងឯកភាពគ្នាក្នុងការកសាងមូលដ្ឋានគ្រឹះសង្គមដ៏ល្អសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស្មោះស្ម័គ្រ និងស្មោះត្រង់អំពីបញ្ហាដែនសមុទ្រ ឯកភាពបន្តអនុវត្តការយល់ឃើញរួមរបស់ថ្នាក់ដឹកនាំបក្ស និងប្រទេសទាំងពីរ គ្រប់គ្រងឱ្យបាននូវការខ្វែងគំនិតគ្នា និងរក្សាសន្តិភាព និងស្ថិរភាពនៅសមុទ្រខាងកើត។ លោក Vuong Dinh Hue បានស្នើថា ភាគីទាំងពីរគប្បីតែជំរុញយ៉ាងសកម្មយន្តការចរចាលើសមុទ្រដើម្បីសម្រេចបាននូវវឌ្ឍនភាពសំខាន់ៗ អនុវត្តបានល្អនូវកិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ និងបណ្តាញទូរស័ព្ទបន្ទាន់សម្រាប់ឧប្បត្តិហេតុកើតមានឡើង; រួមជាមួយបណ្តាប្រទេសអាស៊ានជំរុញការចរចាកសាងក្រមប្រតិបត្តិនៅសមុទ្រខាងកើត (COC) ជាក់ស្តែង មានសុពលភាព ប្រសិទ្ធភាព និងស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីច្បាប់សមុទ្រ (UNCLOS) ឆ្នាំ១៩៨២។

ភាគីទាំងពីរបានឯកភាពរក្សាការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការរវាងរដ្ឋសភា និងប្រជាជននៃប្រទេសទាំងពីរនៅវេទិកាតំបន់ និងអន្តរជាតិ។

បកប្រែដោយ Minh Trung