លោក Vuong Dinh Hue ចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណៈរដ្ឋប្រជាមានិតចិន
កប.អនឡាញ - នៅម៉ោង ១៤ និង៥០នាទី (ម៉ោងនៅទីក្រុងប៉េកាំង) នាថ្ងៃទី ៧ ខែមេសា លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូជាន់ខ្ពស់នៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមបានមកដល់ទីក្រុងប៉េកាំងដោយចាប់ផ្តើម ដំណើរទស្សនកិច្ចជាផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន តបតាមការអញ្ជើញរបស់ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំណាងប្រជាជនចិន (សភាប្រជាជនទូទាំងប្រទេសចិន) Zhao Leji ។
ទទួលស្វាគមន៍លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិរដ្ឋធានីប៉េកាំង ភាគីចិនមានថ្នាក់ដឹកនាំតំណាងឱ្យសភាតំណាងប្រជាជនចិន។ រីឯខាងភាគីវៀតណាមវិញ មានលោក Pham Sao Mai ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅចិន កម្មាភិបាលនៃស្ថានទូតវៀតណាម ប្រចាំនៅប្រទេសចិន និងតំណាងសហគមន៍វៀតណាមប្រចាំនៅប្រទេសចិន។
|
|
លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម អញ្ជើញទៅបំពេញទស្សនកិច្ចនៅសាធារណៈរដ្ឋប្រជាមានិតចិន |
* នារសៀលថ្ងៃដដែល ភ្លាមៗបន្ទាប់ពីបានមកដល់ទីក្រុងប៉េកាំង លោក Vuong Dinh Hue និងគណៈប្រតិភូជាន់ខ្ពស់វៀតណាមបានអញ្ជើញទៅបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាម និងជួបជាមួយតំណាងសហគមន៍វៀតណាមប្រចាំនៅប្រទេសចិន។
នៅក្នុងជំនួបនេះ លោកប្រធានរដ្ឋសភាវៀតណាម បានជម្រាបជូនសហគមន៍អំពីលទ្ធផលលេចធ្លោមួយចំនួនក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម របស់ប្រទេសនាពេលថ្មីៗនេះ។ លោកប្រធានរដ្ឋសភាបានទទួលស្គាល់ និងកោតសរសើរចំពោះការរួមចំណែកយ៉ាងសំខាន់របស់ស្ថានទូតវៀតណាម និងសហគមន៍វៀតណាមនៅចិន ចំពោះទំនាក់ទំនងរបស់ប្រទេសទាំងពីរ ក៏ដូចជាក្នុងការងារការពារប្រជាពលរដ្ឋ។ លោកប្រធានរដ្ឋសភាសង្ឃឹមថា ស្ថានទូតវៀតណាមនឹងបន្តជំរុញការអនុវត្តប្រកបដោយប្រសិទ្ធភាពថែមទៀតនូវយន្តការសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរ។ ផ្តោតលើការសិក្សាបទពិសោធន៍របស់ចិនក្នុងការកសាងស្ថាប័ន និងអភិបាលកិច្ចប្រទេសជាតិ... ទន្ទឹមនឹងនោះ ចាំបាច់ត្រូវសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយចិន ដើម្បីឲ្យភាគីទាំងពីរអាចរួមគ្នាស្រាវជ្រាវ និងផ្តល់គំនិតថ្មីអំពីយន្តការសហប្រតិបត្តិការថ្មី ដែលសមស្របទៅនឹងលក្ខខណ្ឌជាក់លាក់នៃប្រទេសទាំងពីរ។ នាំមកនូវផលប្រយោជន៍ដល់ប្រទេសទាំងពីរ ស្របតាមច្បាប់អន្តរជាតិ។
លោកប្រធានរដ្ឋសភាបានអះអាងថា បក្ស រដ្ឋ តែងតែចាត់ទុកសហគមន៍វៀតណាមនៅក្រៅប្រទេស រួមទាំងសហគមន៍វៀតណាមនៅចិន ជាផ្នែកមិនអាចកាត់ផ្តាច់បាននៃប្លុកឯកភាពជាតិដ៏អស្ចារ្យ គឺជាកម្លាំងចលករមួយ និងជាប្រភពនៃការអភិវឌ្ឍរបស់ប្រទេស។ លោកប្រធានរដ្ឋសភាសង្ឃឹមថា សហគមន៍វៀតណាមនៅចិននឹងបន្តលើកកម្ពស់ស្មារតីនៃសេចក្តីស្រឡាញ់គ្នាទៅវិញទៅមក សាមគ្គីភាព និងជួយគ្នាអភិវឌ្ឍទៅវិញទៅមក ខិតខំប្រឹងប្រែងឱ្យមានការរីកលូតលាស់ ធ្វើសមាហរណកម្មយ៉ាងសកម្ម គោរពច្បាប់ និងរួមចំណែកដល់ការអភិវឌ្ឍមូលដ្ឋានរស់នៅ។ ទន្ទឹមនឹងនោះ តែងតែសម្លឹងឆ្ពោះទៅមាតុភូមិ និងប្រទេសជាតិ ធ្វើការរួមចំណែកជាក់ស្តែង និងប្រកបដោយប្រសិទ្ធភាព ហើយគឺជាស្ពានសម្រាប់ទំនាក់ទំនងមិត្តភាពជាប្រពៃណី និងភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។
* មកបំពេញទស្សនកិច្ចនៅស្ថានទូតវៀតណាមប្រចាំនៅប្រទេសចិន លោកប្រធានរដ្ឋសភា និងគណៈប្រតិភូបានថ្វាយកម្រងផ្កានៅរូបសំណាកលោកប្រធានហូជីមិញ ដែលមានទីតាំងនៅក្នុងបរិវេណស្ថានទូត៕
បកប្រែដោយ Minh Trung