ក្នុងជំនួបពិភាក្សា ភាគីទាំងពីរបានឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពជាប្រពៃណីតាមបណ្តាញគណបក្ស រដ្ឋសភា រដ្ឋាភិបាល និងប្រជាជននៃប្រទេសទាំងពីរ ជាពិសេសជំរុញកិច្ចប្រជុំថ្នាក់ដឹកនាំជាន់ខ្ពស់នៃគណបក្សទាំងពីរ រៀបចំកិច្ចប្រជុំលើកទី១៣ គណៈកម្មាធិការចម្រុះវៀតណាម-កម្ពុជា និងសន្និសីទខេត្តជាប់ព្រំដែន។

leftcenterrightdel
លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម

ភាគីទាំងពីរក៏បន្តរក្សាកិច្ចសហប្រតិបត្តិការនៅតំបន់ព្រំដែននៃប្រទេសទាំងពីរឱ្យក្លាយទៅជាតំបន់សន្តិភាព និងរីកចម្រើន។ មេដឹកនាំទាំងពីរបានឯកភាពសម្របសម្រួលយ៉ាងជិតស្និទ្ធ គាំទ្រប្រទេសឡាវដើម្បីបំពេញដោយជោគជ័យនូវតួនាទីជាប្រធានអាស៊ាន ប្រធាន AIPA ឆ្នាំ ២០២៤ និងពង្រឹងសាមគ្គីភាពនៃបណ្តាប្រទេសអាស៊ាន។ ភាគីទាំងពីរក៏ចាត់ទុកថា នាពេលខាងមុខ ចាំបាច់ត្រូវជំរុញកិច្ចសហប្រតិបត្តិការរវាងស្ថាប័ននីតិប្បញ្ញត្តិទាំងពីរ បង្កើនជំនួបដោយផ្ទាល់រវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃសភាទាំងពីរក្នុងទម្រង់ជាច្រើន។

លោក Vuong Dinh Hue ប្រធានរដ្ឋសភាវៀតណាម បានសម្ដែងគោលបំណងថា ក្នុងឋានៈជាប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន នឹងបន្តដឹកនាំគណៈកម្មាធិការនានានៃព្រឹទ្ធសភាកម្ពុជា សម្របសម្រួលឱ្យបានល្អជាមួយគណៈកម្មាធិការនានានៃរដ្ឋសភាវៀតណាម បន្តគាំទ្រគ្នាទៅវិញទៅមកលើគោលជំហរ និងទស្សនៈចំពោះបញ្ហាអន្តរជាតិ និងតំបន់ដែលប្រទេសទាំងពីរមានផលប្រយោជន៍រួមនៅវេទិកាសភាតំបន់ និងអន្តរជាតិ។ លោក Vuong Dinh Hue សង្ឃឹមថា ប្រធានព្រឹទ្ធសភាកម្ពុជានឹងជំរុញរាជរដ្ឋាភិបាលកម្ពុជា យកចិត្តទុកដាក់ដោះស្រាយការងារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ។

ទាក់ទិននឹងការដោះស្រាយឯកសារផ្លូវច្បាប់សម្រាប់ប្រជាជនដើមកំណើតវៀតណាម លោក Vuong Dinh Hue មានបំណងចង់ឲ្យការងារនេះនឹងបន្តទទួលបានការយកចិត្តទុកដាក់ ដើម្បីបង្កើតលក្ខខណ្ឌអំណោយផលឲ្យប្រជាជនដើមកំណើតវៀតណាមរស់នៅដោយស្ថិរភាព ស្របច្បាប់ និងយូរអង្វែងនៅកម្ពុជា៕

បកប្រែដោយ Duy Hoan