សន្និសីទនេះមានការចូលរួមពីអ្នកសារព័ត៌មានទទួលបន្ទុកសមាហរណកម្មអន្តរជាតិ អាស៊ាន និងអង្គការយូណេស្កូ មកពីទីភ្នាក់ងារសារព័ត៌មាន និងសារព័ត៌មានជាច្រើន ដើម្បីតម្រង់ទិស និងបង្កើតខ្លឹមសារផ្សព្វផ្សាយ តាមរយៈនោះ រួមចំណែកលើកកម្ពស់ការយល់ដឹងរបស់ប្រជាជនអំពីសមាហរណកម្មអន្តរជាតិ អាស៊ាន និងអង្គការយូណេស្កូ ក៏ដូចជាការចូលរួម និងការរួមវិភាគរបស់វៀតណាម។

leftcenterrightdel
ទិដ្ឋភាពនៃសន្និសីទ

នៅក្នុងសន្និសីទ អ្នកសារព័ត៌មានទាំងឡាយបានស្តាប់តំណាងក្រសួងការបរទេសបង្ហាញអំពីស្ថានភាពក្នុងតំបន់ និងពិភពលោក គោលនយោបាយការបរទេសនៃមហាសន្និបាតបក្សលើកទី១៣ សមិទ្ធផលក្នុងការកសាងសហគមន៍អាស៊ាន តួនាទីរបស់អាស៊ានលើពិភពលោក និងទំនាក់ទំនងជាមួយដៃគូ ស្នូលនៃកិច្ចសហប្រតិបត្តិការអាស៊ាននាពេលខាងមុខ និងទិសដៅនៃការចូលរួមរបស់វៀតណាម។ តំណាងគណៈកម្មាធិការជាតិវៀតណាមទទួលបន្ទុកយូណេស្កូប្រចាំវៀតណាមបានឧទ្ទេសនាមអំពីកម្មវិធីការងាររបស់គណៈកម្មាធិការ និងអនុគណៈកម្មការ ជាមួយនឹងអាទិភាពក្នុងការផ្សព្វផ្សាយព័ត៌មាន...៕

បកប្រែដោយ Thuy Anh