អង្គការអន្តរជាតិ Skytrax ជាអង្គការវាយតម្លៃ និងធ្វើចំណាត់ថ្នាក់អាកាសចរណ៍ ទើបតែបានប្រកាសលទ្ធផលការធ្វើចំណាត់ថ្នាក់អាកាសយានដ្ឋានលើពិភពលោកក្នុងឆ្នាំ ២០២៤ ក្នុងនោះសាជីវកម្មអាកាសយានដ្ឋានវៀតណាម (ACV) មានអង្គភាពចំនួន២ ដែលទទួលបានកិត្តិយស គឺអាកាសយានដ្ឋានអន្តរជាតិ Noi Bai និងអាកាសយានដ្ឋានអន្តរជាតិ Da Nang។

នេះគឺជាលើកទី៦ ដែលអាកាសយានដ្ឋានអន្តរជាតិ Noi Bai ទទួលបានកិត្តិយសស្ថិតក្នុងបញ្ជី "អាកាសយានដ្ឋានល្អបំផុតទាំង១០០ នៅលើពិភពលោក" (World's Top 100 Airports 2024)។ សូមរំលឹកថា អាកាសយានដ្ឋានអន្តរជាតិ Noi Bai មានវត្តមានក្នុងបញ្ជីនេះនៅឆ្នាំ២០១៦ ឆ្នាំ២០១៧ ឆ្នាំ២០១៨ ឆ្នាំ២០១៩ និងឆ្នាំ២០២០។

leftcenterrightdel
អាកាសយានដ្ឋាន Noi Bai ស្ថិតក្នុងបញ្ជីអាកាសយានដ្ឋានល្អបំផុតទាំង១០០ នៅលើពិភពលោកឆ្នាំ២០២៤ (រូបថត៖ NIA)

ចំណាត់ថ្នាក់របស់ Skytrax គឺផ្អែកលើមតិពីអ្នកដំណើររាប់លាននាក់មកពីប្រទេសជាង១០០ ចំពោះលក្ខណៈវិនិច្ឆ័យជាក់លាក់អំពីគុណភាពសេវាកម្មនៅស្ថានីយអ្នកដំណើរអន្តរជាតិ ភាពងាយស្រួល សមត្ថភាពភាសា អាកប្បកិរិយរបស់បុគ្គលិក...

អាកាសយានដ្ឋានអន្តរជាតិ Noi Bai បានខិតខំកែលម្អគុណភាពសេវាកម្ម និងធានាគុណភាពសេវាកម្មអ្នកដំណើរជាមួយនឹងវិធានការជាច្រើន ក្នុងនោះ ការសម្របសម្រួលត្រូវបានលើកកំពស់ឡើងកម្រិតថ្មី ខណៈពេលដែលអង្គភាពនានាដែលប្រតិបត្តិការនៅអាកាសយានដ្ឋានក៏ចូលរួមក្នុងគំរូសហការចេញសេចក្តីសម្រេចចិត្តនៅអាកាសយានដ្ឋាន (A-CDM)។ល៕

បកប្រែដោយ Thuy Anh