នេះគឺជាព្រឹត្តិការណ៍មួយក្នុងក្របខ័ណ្ឌនៃវេទិកាសហប្រតិបត្តិការពាណិជ្ជកម្ម វិនិយោគ និងទេសចរណ៍ ដើម្បីជម្រុញច្រករបៀងសេដ្ឋកិច្ចខាងកើត-ខាងលិច និងតំបន់ត្រីកោណអភិវឌ្ឍន៍ CLV។

អញ្ជើញចូលរួមវេទិកានេះមានតំណាងថ្នាក់ដឹកនាំរដ្ឋាភិបាល ក្រសួង និងស្ថាប័ននៃប្រទេសឡាវ និងថ្នាក់ដឹកនាំខេត្តចំនួន ១៨ នៃប្រទេសវៀតណាម ឡាវ កម្ពុជា និងថៃ តំណាងស្ថានទូតវៀតណាមប្រចាំនៅឡាវ អគ្គកុងស៊ុលនៃព្រះរាជាណាចក្រកម្ពុជាប្រចាំ Pakse អគ្គកុងស៊ុលឡាវប្រចាំខេត្ត ស្ទឹងត្រែង កម្ពុជា និងតំណាងធុរកិច្ចមកពីប្រទេសវៀតណាម ឡាវ ថៃ កម្ពុជា...

leftcenterrightdel
ពិធីកាត់ខ្សែបូបើកពិព័រណ៍ (រូបថត៖ vnanet.vn)

ពិព័រណ៍នេះមានស្តង់ចំនួន ៦០ ស្តង់នៃមូលដ្ឋានអាជីវកម្ម និងធុរកិច្ចចំនួន ៩០ មកពីប្រទេសទាំង ៤ ។ ក្នុងនោះ វៀតណាមមានមូលដ្ឋានអាជីវកម្មចំនួន ៤៥ ដែលបែងចែកជាស្ដង់ចំនួន ១៦ ស្ដង់។ ផលិតផលដែលដាក់តាំងបង្ហាញក្នុងព្រឹត្តិការណ៍នេះរួមមាន ផលិតផលកសិកម្ម កាហ្វេ តែ បន្លែ មុខម្ហូប គោលដៅទេសចរណ៍ដែលមានប្រៀបខ្លាំង និងសក្តានុពលរបស់ប្រទេសនីមួយៗ....

ពិធីបើកពិព័រណ៍បានទាក់ទាញប្រជាជននៅមូលដ្ឋាន និងភ្ញៀវទេសចរយ៉ាងច្រើនមកទស្សនា ទិញទំនិញ និងរីករាយជាមួយនឹងការសម្តែងតន្ត្រីសិល្បៈពិសេសៗ។

ពិព័រណ៍នេះនឹងបន្តបើកដល់ថ្ងៃទី ១២ ខែមេសា៕

បកប្រែដោយ Thanh Cong