រដ្ឋមន្ត្រីទាំងពីរបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវថ្មី និងធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើកិច្ចសហប្រតិបត្តិការមួយចំនួនរវាងប្រទេសទាំងពីរ។  ចាប់ពីឆ្នាំ ២០១២ រហូតមកដល់បច្ចុប្បន្ននេះ កំណើននៃទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរសម្រេចបានពី ១០ ទៅ ១៥% ក្នុងមួយឆ្នាំ (លើកលែងតែរយៈពេលមានជំងឺរីករាលដាល Covid-19)។ ប៉ុន្តែនៅឆ្នាំ២០២៣ ទំហំពាណិជ្ជកម្មវៀតណាម-ឡាវ សម្រេចបានតែ ១.៦៥ ពាន់លានដុល្លារអាមេរិកប៉ុណ្ណោះ ស្មើនឹង ១០% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់ឡាវ និង ០.២% នៃទំហំពាណិជ្ជកម្មបរទេសសរុបរបស់វៀតណាម ដែលមិនសមស្របនឹងសក្តានុពល និងទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។

leftcenterrightdel
លោក Nguyen Hong Dien រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម និងលោក Malaithong Kommasith រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មឡាវ ចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវ

មុននោះ ក្នុងខែមីនា ឆ្នាំ ២០១៥ ភាគីទាំងពីរបានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវ បង្កើតលក្ខខណ្ឌអំណោយផលដើម្បីបង្កើនការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។ ទោះយ៉ាងណាក៏ដោយ បន្ទាប់ពីការអនុវត្តកិច្ចព្រមព្រៀងនេះ បានកើតឡើងនូវបញ្ហាមួយចំនួន ដែលចាំបាច់ត្រូវដោះស្រាយ។ ដូច្នេះ ការចុះហត្ថលេខាថ្មីនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មវៀតណាម-ឡាវ នឹងបន្តកែលម្អមូលដ្ឋានច្បាប់សម្រាប់សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំងពីរ; ការពិនិត្យ និងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់សកម្មភាពនាំចូល និងនាំចេញ នឹងរួមចំណែកជំរុញទំនាក់ទំនងពាណិជ្ជកម្មវៀតណាម-ឡាវបន្ថែមទៀត៕

បកប្រែដោយ Huyen Trang