លោកស្រី Truong Thi Mai បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត Yamada Takio ដែលបានបញ្ចប់អាណត្តិបេសកកម្មការទូតដោយជោគជ័យ។ លោកស្រី Truong Thi Mai បានទទួលស្គាល់ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែកដ៏សំខាន់របស់លោកឯកអគ្គរដ្ឋទូត Yamada Takio ក្នុងរយៈពេល៤ ឆ្នាំកន្លងទៅ ចំពោះការអភិវឌ្ឍយ៉ាងរឹងមាំ និងគ្រប់ជ្រុងជ្រោយនៃទំនាក់ទំនងវៀតណាម-ជប៉ុន។ ជាពិសេស ភាគីទាំងពីរបានសម្របសម្រួលរៀបចំកម្មវិធីរំលឹកខួបលើកទី ៥០ នៃការបង្កើតទំនាក់ទំនងការទូត វៀតណាម-ជប៉ុនឆ្នាំ ២០២៣ ប្រកបដោយជោគជ័យ រួមទាំងកិច្ចសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់រវាងលោកអគ្គលេខាបក្ស Nguyen Phu Trong និងលោកនាយករដ្ឋមន្ត្រី Kishida Fumio (កាលពីខែកុម្ភៈ ឆ្នាំ២០២៣) ហើយប្រទេសទាំងពីរបានតម្លើងក្របខ័ណ្ឌទំនាក់ទំនងទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីសន្តិភាព និងវិបុលភាពនៅអាស៊ី និងនៅលើពិភពលោក។

leftcenterrightdel
លោកស្រី Truong Thi Mai រួមជាមួយលោកឯកអគ្គរដ្ឋទូត Yamada Takio និងប្រតិភូនៅក្នុងជំនួប (រូបថត៖ vnanet.vn)

លោកឯកអគ្គរដ្ឋទូត Yamada Takio បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនា និងការជួយឧបត្ថម្ភរបស់ថ្នាក់ដឹកនាំបក្ស រដ្ឋ ក្រសួង ស្ថាប័ន អង្គការនានារបស់វៀតណាម រួមទាំងក្រុមសមាជិកសភាមិត្តភាពវៀតណាម-ជប៉ុន ចំពោះរូបលោកក្នុងអំឡុងអាណត្តិបេសកកម្មការទូតនៅវៀតណាម។ លោកឯកអគ្គរដ្ឋទូត Yamada Takio បានសម្តែងនូវក្តីសប្បាយរីករាយចំពោះការអភិវឌ្ឍដ៏ល្អនៃទំនាក់ទំនងវៀតណាម-ជប៉ុនលើវិស័យជាច្រើន និងតាមបណ្តាញរបស់បក្ស រដ្ឋ រដ្ឋសភា ការជួបប្រាស្រ័យរវាងប្រជាជន និងប្រជាជន និងការផ្លាស់ប្តូររវាងមូលដ្ឋានានា។

លោក Yamada Takio បានអះអាងថា លោកនឹងខិតខំប្រឹងប្រែង និងគាំទ្រដល់ការអភិវឌ្ឍទំនាក់ទំនងសហប្រតិបត្តិការមិត្តភាពរវាងវៀតណាម និងជប៉ុន រួមចំណែកជំរុញខ្លឹមសារនៃក្របខណ្ឌភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅ និងជាក់ស្តែងថែមទៀត៕

បកប្រែដោយ Huyen Trang