អញ្ជើញចូលរួមពិធីបើកមានលោក Pham Minh Chinh នាយករដ្ឋមន្ត្រីវៀតណាម, លោក Sonexay Siphandone នាយករដ្ឋមន្ត្រីឡាវ - ប្រធានអាស៊ាន ២០២៤, រដ្ឋមន្ត្រីនៃប្រទេសសមាជិកអាស៊ាន, លោក Kao Kim Hourn អគ្គលេខាធិការអាស៊ាន...

មិនដែលមានពេលណាអាស៊ានមានកិត្យានុភាពល្អដូចពេលបច្ចុប្បន្ននេះឡើយ

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone រួមទាំងប្រតិភូអញ្ជើញមកចូលរួមវេទិកាអនាគត​អាស៊ានឆ្នាំ ២០២៤

ថ្លែងសុន្ទរកថាក្នុងពិធី លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា ក្រោយរយៈពេលជិត ៦ ទសវត្សរ៍នៃការបង្កើតនិងអភិវឌ្ឍន៍ អាចបញ្ជាក់បានថា មិនដែលមានពេលណាអាស៊ានមានកិត្យានុភាពល្អដូចពេលបច្ចុប្បន្ននេះឡើយ ហើយអាស៊ានក៏មិនដែលប្រឈមមុខនឹងបញ្ហាជាច្រើនដូចសព្វថ្ងៃនេះ។ អាស៊ានគឺជាស្នូលក្នុងការជំរុញការសន្ទនា កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ។ តួនាទីមជ្ឈភាពរបស់អាស៊ានត្រូវបានទទួលស្គាល់យ៉ាងទូលំទូលាយ ប៉ុន្តែនៅពេលខ្លះមិនទាន់មានប្រសិទ្ធភាពទេ។ អាស៊ានជាប្លុកសេដ្ឋកិច្ចធំទី៥ ក្នុងពិភពលោក ប៉ុន្តែគម្លាតក្នុងការអភិវឌ្ឍនៅមានគ្រាន់បើ។ កម្រិតនៃកិច្ចសហប្រតិបត្តិការ និងការតភ្ជាប់ក្នុងប្លុកនេះមិនទាន់មានភាពជិតស្និទ្ធ។ ភាពជាក់ស្តែងទាំងនេះទាមទារឱ្យអាស៊ានត្រូវមានចក្ខុវិស័យយុទ្ធសាស្ត្រទូលំទូលាយ បង្កើនភាពម្ចាស់ការនិងការសម្របខ្លួនដើម្បីចាប់យកឱកាស ដោះស្រាយបញ្ហាប្រឈម និងអភិវឌ្ឍប្រកបដោយស្ថិរភាព និងចីរភាព។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងលោកនាយករដ្ឋមន្ត្រីឡាវ Sonexay Siphandone និងប្រតិភូចូលរួមវេទិកា

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានអះអាងថា ក្រោយរយៈពេលជិត ៣ ទស្សវត្សរ៍នៃការចូលរួមអាស៊ាន វៀត ណាមតែងតែចាត់ទុកអាស៊ានជាអាទិភាពមួយក្នុងចំណោមអាទិភាពចម្បងរបស់ខ្លួនក្នុងគោលនយោបាយការបរទេស ការពារជាតិ សន្តិសុខ និងសេដ្ឋកិច្ច។ វៀតណាមតែងតែខិតខំអស់ពីសមត្ថភាពដើម្បីអាស៊ានរួបរួម និងរឹងមាំ ដើរតួនាទីនិងកិត្យានុភាពកាន់តែកើនឡើងក្នុងតំបន់និងពិភពលោក។ មាគ៌ាអភិវឌ្ឍន៍របស់វៀតណាមក្នុងដំណើរការផ្លាស់ថ្មី និងសមាហរណកម្មតែងតែភ្ជាប់ជាមួយអាស៊ាន ហើយទទួលបាននូវសមិទ្ធផលសំខាន់ៗជាច្រើនលើគ្រប់វិស័យក្នុងទំនាក់ទំនងជិតស្និទ្ធនេះ។

រួមដៃគ្នាបន្តសរសេររឿងជោគជ័យ

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh ថ្លែងសុន្ទរកថាក្នុងពិធី

អាស៊ានកំពុងឆ្ពោះទៅរកគោលដៅឆ្នាំ ២០៤៥ ជាមួយនឹងសេចក្តីប្រាថ្នានៃសហគមន៍មួយអភិវឌ្ឍន៍ប្រកបដោយភាពស្វាហាប់ ស្អិតរមួត និងភាពធន់។ ដើម្បីសម្រេចបាននូវចក្ខុវិស័យអាស៊ាន ២០៤៥ លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានស្នើឱ្យពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការ លើកកម្ពស់តួនាទីមជ្ឈភាពរបស់អាស៊ាន គោរពគ្នាទៅវិញទៅមក ធានាបាននូវភាពសុខដុមរមនានៃផលប្រយោជន៍ ប្រកាន់ខ្ជាប់គោលជំហរនិងគោលការណ៍របស់អាស៊ានស្តីពីបញ្ហាសន្តិសុខ និងការអភិវឌ្ឍក្នុងតំបន់ និងពិភពលោក។ ទន្ទឹមនឹងនោះ បង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រក្នុងអាស៊ាន និងទំនាក់ទំនងជាមួយដៃគូនានា រួមចំណែកទប់ស្កាត់ជម្លោះ និងរក្សាបរិយាកាសសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាពក្នុងតំបន់ និងពិភពលោក។ លើសពីនេះ ចាំបាច់ត្រូវបង្កើនការធ្វើបរិវត្ដកម្មឌីជីថល ការអភិវឌ្ឍបៃតង សេដ្ឋកិច្ចរាងជារង្វង់ សេដ្ឋកិច្ចឌីជីថល ជំរុញការនវានុវតន៍ និងការចាប់ផ្តើមអាជីវកម្ម បង្កើតកំណើនថ្មី និងចីរភាពសម្រាប់អាស៊ាននាពេលខាងមុខ។

leftcenterrightdel
លោកនាយករដ្ឋមន្ត្រី Pham Minh Chinh និងប្រតិភូចូលរួមវេទិកាថតរូបទុកជាអនុស្សាវរីយ៍

លោកនាយករដ្ឋមន្ត្រី Pham Minh Chinh បានសង្កត់ធ្ងន់ថា "យើងជឿជាក់ថា អាស៊ានបាននិងកំពុងរួមចំណែកកាន់តែសកម្ម និងវិជ្ជមានដល់សហគមន៍អន្តរជាតិក្នុងការតម្រង់ទិសអនាគតរបស់ពិភពលោក។ វៀតណាមនឹងបន្តខិតខំប្រឹងប្រែងបន្ថែមទៀតជាមួយបណ្តាប្រទេសសមាជិក ដៃគូនានា និងមិត្តភក្តិអន្តរជាតិ ជាពិសេសបណ្តាប្រទេសអាស៊ាន រួមដៃគ្នាបន្តសរសេររឿងជោគជ័យ រួមចំណែកយ៉ាងសកម្មដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់និងពិភព​លោក ដោយប្រកាន់យកមនុស្សជាមជ្ឈភាពសម្រាប់ការអភិវឌ្ឍ និងមិនទុកនរណាម្នាក់ចោលនៅពីក្រោយឡើយ"។

បកប្រែដោយ Pham Diep