នៅក្នុងជំនួប តាងនាមថ្នាក់ដឹកនាំក្រសួងការពារប្រទេសវៀតណាម លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអបអរសាទរចំពោះលោកស្រី Veerle Nouwens ដែលត្រូវបានតែងតាំងជានាយិកាប្រតិបត្តិ IISS តំបន់អាស៊ី ដោយសម្តែងនូវក្តីជឿជាក់ថា ក្រោមការដឹកនាំរបស់លោកស្រី IISS តំបន់អាស៊ីនឹងបន្តអភិវឌ្ឍបន្ថែមទៀត។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានវាយតំលៃខ្ពស់ចំពោះកិត្យានុភាព តួនាទីរបស់ IISS និយាយរួម និងកិត្យានុភាព តួនាទីនៃកិច្ចសន្ទនា Shangri-La ដែលរៀបចំដោយ IISS នៅអាស៊ីនិយាយដោយឡែក។

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានអះអាងថា នេះគឺជាវេទិកាដ៏សំខាន់សម្រាប់អ្នកបង្កើតគោលនយោបាយបង្ហាញទស្សនៈរបស់ខ្លួនលើបញ្ហាអន្តរជាតិ និងតំបន់ដែលកំពុងកើតមាន និងបង្ហាញពីគោលនយោបាយការពារជាតិ និងសន្តិសុខរបស់វៀតណាម។ ទន្ទឹមនឹងនោះ ក៏ជាឱកាសសម្រាប់ថ្នាក់ដឹកនាំក្រសួងការពារប្រទេស និងកងទ័ពនៃបណ្តាប្រទេស ជួបទ្វេភាគីនៅខាងក្រៅដើម្បីផ្លាស់ប្តូរ ចែករំលែកទស្សនៈ ក៏ដូចជាជួបជុំជាមួយដៃគូពាណិជ្ជកម្មផងដែរ។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ទទួលជួបលោកស្រី Veerle Nouwens 

លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សង្ឃឹមថា នាពេលខាងមុខ ក្រសួងការពារប្រទេសវៀតណាមនឹងបានស្វាគមន៍ថ្នាក់ដឹកនាំ និងអ្នកជំនាញស្រាវជ្រាវរបស់ IISS មកបំពេញទស្សនកិច្ចនៅវៀតណាម ដើម្បីផ្លាស់ប្តូរទស្សនៈ ចែករំលែកបទពិសោធន៍ និងស្វែងរកលទ្ធភាពសហប្រតិបត្តិការស្រាវជ្រាវរវាង IISS និងស្ថាប័នស្រាវជ្រាវការពារជាតិរបស់វៀតណាម។ ក្រសួងការពារប្រទេសនឹងបង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ស្ថាប័នស្រាវជ្រាវនៃក្រសួងការពារប្រទេស ដើម្បីបន្តជំរុញកិច្ចសហប្រតិបត្តិការជាមួយ IISS; បញ្ជូនគណៈប្រតិភូទៅចូលរួមសកម្មភាពដែលរៀបចំដោយតំបន់ IISS តំបន់អាស៊ី ដោយផ្អែកលើការអញ្ជើញរបស់ IISS។

លោកស្រី Veerle Nouwens នាយិកាប្រតិបត្តិ IISS តំបន់អាស៊ី បានសង្កត់ធ្ងន់ថា IISS គឺជាទីភ្នាក់ងារដែលមានការស្រាវជ្រាវស៊ីជម្រៅជាច្រើនលើបញ្ហាយុទ្ធសាស្ត្រអន្តរជាតិ និងមានបទពិសោធន៍ជាច្រើនក្នុងការរៀបចំសិក្ខាសាលា និងសន្និសីទអន្តរជាតិ ជាពិសេសគឺកិច្ចសន្ទនា Shangri-La ប្រចាំឆ្នាំ។ លោកស្រី Veerle Nouwens សង្ឃឹមថា ក្នុងអាណត្តិបេសកកម្មការទូតរបស់ខ្លួន លោកស្រីនឹងរួមចំណែកក្នុងការកសាងទំនាក់ទំនងសហប្រតិបត្តិការដ៏រឹងមាំជាមួយវៀតណាម។ នៅឆ្នាំ ២០២៤ កិច្ចសន្ទនា Shangri-La លើកទី ២១ នឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣១ ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា នៅប្រទេសសិង្ហបុរី៕

បកប្រែដោយ Huyen Trang