នៅទីនេះ នគរបាលខេត្តកណ្តាល និងនគរបាលខេត្ត An Giang បានសហការជាមួយអាជ្ញាធរមូលដ្ឋាន ប្រគល់ទឹកសុទ្ធចំនួន ៧២,០០០ ដប (៥០០ml /ដប) ជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងទឹកប្រៃជ្រាបចូល។

តាមរយៈកម្មវិធីនេះ កងកម្លាំងនគរបាលខេត្តកណ្តាល និងខេត្ត An Giang មានបំណងសហការជាមួយអាជ្ញាធរមូលដ្ឋានជួយឧបត្ថម្ភ និងប្រគល់ទឹកស្អាតដល់ប្រជាពលរដ្ឋនៅតំបន់គ្រោះរាំងស្ងួត និងទឹកប្រៃជ្រាបចូល រួមចំណែករក្សាស្ថិរភាពក្នុងជីវភាពរស់នៅ និងសុខុមាលភាពសង្គមនៅមូលដ្ឋាន។

leftcenterrightdel
លោកវរសេនីយ៍ទោ Nguyen Duc Hau ប្រធានការិយាល័យភស្តុភារ នគរបាលខេត្ត An Giang ប្រគល់ទឹកសុទ្ធដល់ប្រជាពលរដ្ឋខេត្ត Tien Giang (រូបថត៖ baogiaothong.vn)

ការជួយឧបត្ថម្ភទឹកសុទ្ធដល់ប្រជាពលរដ្ឋខេត្ត Tien Giang គឺជាសកម្មភាពមានអត្ថន័យជាក់ស្តែង បង្ហាញពីស្មារតីជួយគ្នាទៅវិញទៅមក និងស្មារតីចែករំលែកការលំបាករបស់នគរបាលខេត្តកណ្ដាល និងខេត្ត An Giang ចំពោះប្រជាពលរដ្ឋដែលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត និងទឹកប្រៃជ្រាបចូល។

តាមនោះ ក៏បង្ហាញពីទំនាក់ទំនងសាមគ្គីភាព និងមិត្តភាពរវាងប្រជាជាតិទាំងពីរ ជាពិសេសរវាងនគរបាលខេត្ត An Giang ជាមួយនគរបាលខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋានឃុំ Tan Thanh ស្រុក Go Cong Dong (ខេត្ត Tien Giang)៕

បកប្រែដោយ Thuy Anh