តាមនោះ ក្នុងខែឧសភា ឆ្នាំ២០២៤ ដល់ខែមករា ឆ្នាំ២០២៥ សិស្សដែលត្រៀមចូលរៀនថ្នាក់ទី១ និងកុមារមិនចេះអក្សរចំនួន ១១០ នាក់ នៅស្រុកអណ្តូងមាស ខេត្តរតនគិរី ត្រូវបានបង្រៀនដោយអ្នកបកប្រែនៃអង្គភាពទ័ពលេខ១៥។

leftcenterrightdel
កុមារកម្ពុជារំភើបចិត្តក្នុងការចូលរួមថ្នាក់រៀន

ស្រុកអណ្តូងមាស ជាតំបន់ឈរជើង និងបំពេញភារកិច្ចរបស់សាខាកម្ពុជា (ក្រុមហ៊ុនលេខ៧៥ អង្គភាពទ័ពលេខ១៥)។ នេះក៏ជាតំបន់មានស្ថានភាពលំបាកនៃប្រទេសកម្ពុជា ហើយកុមារជាច្រើនមិនចូលសាលាមត្តេយ្យ និងមិនចេះអក្សរ។ ដូច្នេះហើយ ថ្នាក់រៀនដ៏មានប្រយោជន៍ និងអត្ថន័យនេះ ជួយកុមារដែលមិនចេះអក្សរ និងកុមារត្រៀមចូលរៀនថ្នាក់ទី ១ ឲ្យចេះអក្សរខ្មែរ។

ថ្នាក់រៀននេះក៏បានចូលរួមចំណែកពង្រឹងចំណងសាមគ្គីភាព និងការតភ្ជាប់រវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀត​ណាម-កម្ពុជានិយាយរួម និងរវាងអាជ្ញាធរ ប្រជាជននៃប្រទេសកម្ពុជាជាមួយអង្គភាពទ័ពលេខ១៥ និយាយដោយឡែក។ ទន្ទឹមនឹងនោះ ជួយដល់បិតាមាតាដែលជាកម្មករ កម្មការិនីនៃសាខានៅកម្ពុជា (ក្រុមហ៊ុនលេខ ៧៥) និងប្រជាពលរដ្ឋស្ងប់ចិត្តក្នុងការផលិតកម្ម៕

បកប្រែដោយ Thuy Anh