នៅអង្គភាពទាំងឡាយ លោកវរសេនីយ៍ឯក Vo Thanh Danh និងថ្នាក់ដឹកនាំបណ្ដាអង្គភាព បានឯកភាពថា ចាប់ពីឆ្នាំ ២០២៣ ដល់បច្ចុប្បន្ន បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc តំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានផ្លាស់ប្តូរព័ត៌មាន សហការរក្សាសន្តិសុខ សណ្តាប់ធ្នាប់តាមតំបន់ព្រំដែន ធ្វើឲ្យប្រសើរឡើងនូវជីវភាពរស់នៅរបស់ប្រជាជន កសាងអង្គភាពរឹងមាំ និងអនុវត្តប្រកបដោយប្រសិទ្ធភាពនូវការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម។ តាមរយៈសកម្មភាពជាក់ស្ដែងជាច្រើន បញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc តំបន់ប្រតិបត្តិការសឹករង និងបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ បានបន្តពង្រឹងសាមគ្គីភាព និងមិត្តភាពរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc ទៅជូនពរឆ្នាំថ្មី និងជូនអំណោយដល់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ

ក្រុមបេសកកម្មនៃបញ្ជាការដ្ឋានយោធាខេត្ត Binh Phuoc និងថ្នាក់ដឹកនាំតំបន់ប្រតិបត្តិការសឹករង បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តក្រចេះ ក៏បានឯកភាពលើខ្លឹមសារនៃកិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ។ ក្នុងនោះ បង្កើនការផ្លាស់ប្តូរព័ត៌មានអំពីស្ថានភាពទាក់ទងនឹងសន្តិសុខនយោបាយ សណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម ចែករំលែកបទពិសោធន៍ក្នុងការកសាងអង្គភាពរឹងមាំ ការជួយសង្គ្រោះ និងការផ្លាស់ប្ដូរសិល្បៈ​ ការប្រកួតកីឡាមិត្តភាព...៕

បកប្រែដោយ Thuy Anh