គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្ត Gia Lai ទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីបញ្ជាការដ្ឋានយោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ
កប.អនឡាញ - នារសៀលថ្ងៃទី ៨ មេសា គណៈប្រតិភូថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្ត Gia Lai ដឹកនាំដោយលោក Nguyen Tuan Anh អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត បានអញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីប្រពៃណីជាតិដល់បញ្ជាការដ្ឋានយោធភូមិភាគទី៤ (កងយោធពលខេមរភូមិន្ទ) នៅក្រុងសៀមរាប។
លោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ បានទទួលជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្ត Gia Lai។
តាងនាមគណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនគ្រប់ជនជាតិនៃខេត្ត Gia Lai លោក Nguyen Tuan Anh បានជូនពរលោកឧត្តមសេនីយ៍ឯក ពៅ ហេង និងនាយទាហាន នាយទហានរង ពលទាហានទាំងអស់ នៃបញ្ជាការដ្ឋានយោធភូមិភាគទី៤ និងក្រុមគ្រួសារ ទទួលបាននូវសិរីមង្គល វិបុលសុខ មហាប្រសើរ និងចម្រើនរុងរឿងជានិរន្តរ៍។ ជូនពរទំនាក់ទំនងរវាងយោធភូមិភាគទី៤ និងខេត្ត Gia Lai តែងតែរឹតបន្តឹង និងនិរន្តរភាព។
    |
 |
លោក Nguyen Tuan Anh ប្រគល់អំណោយជូនបញ្ជាការដ្ឋានយោធភូមិភាគទី៤ កងយោធពលខេមរភូមិន្ទ |
ជាមួយគ្នានោះ លោកអនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត Gia Lai បានថ្លែងអំណរគុណចំពោះការគាំទ្ររបស់អាជ្ញាធរមូលដ្ឋាន និងកងកម្លាំងមានសមត្ថកិច្ចកម្ពុជា រួមទាំងបញ្ជាការដ្ឋានយោធភូមិភាគទី៤ ដែលបានជួយដល់ក្រុម K52 (បញ្ជាការដ្ឋានយោធាខេត្ត Gia Lai) ក្នុងការស្វែងរក ប្រមូលផ្តុំ និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាម និងអ្នកជំនាញ ដែលបានពលីជីវិតនៅកម្ពុជាក្នុងសម័យសង្គ្រាម។
ក្នុងឱកាសនេះ ថ្នាក់ដឹកនាំខេត្ត Gia Lai និងបញ្ជាការដ្ឋានយោធភូមិភាគទី ៤ បានប្រគល់អំណោយដ៏មានអត្ថន័យដល់គ្នាទៅវិញទៅមក បង្ហាញមនោសញ្ចេតនាល្អ និងជាការបញ្ជាក់ពីការបន្តពូនជ្រំ និងកសាងទំនាក់ទំនងដ៏រឹងមាំ និងយូរអង្វែង ឱ្យកាន់តែរីកចម្រើនថែមទៀត ក្នុងសម័យកាលថ្មី។
បកប្រែដោយ Duy Hoan