តាងនាមគណៈប្រតិភូ លោក Mai Van Huynh អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Kien Giang បានជូនពរជ័យមង្គលវិបុលសុខ មហាប្រសើរជូនចំពោះឧត្តមសេនីយ៍ នាយទាហាន នាយទាហានរង និងពលទាហានទាំងឡាយ។

leftcenterrightdel
លោក Mai Van Huynh អនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Kien Giang អញ្ជើញទៅសួរសុខទុក្ខ និងជូនពរឆ្នាំថ្មីដល់ឧត្តមសេនីយ៍ និងនាយទាហាននៃបញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ (រូបថត៖ baokiengiang.vn)

លោកអនុលេខាអចិន្ត្រៃយ៍គណៈកម្មាធិការបក្សខេត្ត Kien Giang បានសង្កត់ធ្ងន់ថា វៀតណាម-កម្ពុជា គឺជាប្រទេសជិតខាងទាំងពីរដែលមានប្រពៃណីដ៏យូរលង់ សាមគ្គីភាពយ៉ាងជ្រាលជ្រៅ និងរួមគ្នាជំនះការលំបាក និងបញ្ហាប្រឈមនានា ហើយប្រទេសទាំងពីរឆ្លងកាត់ការឡើងចុះជាច្រើននៃប្រវត្ដិសាស្ដ្រ។  ទំនាក់ទំនងប្រពៃណីរវាងប្រទេសទាំងពីរត្រូវបានពង្រឹងនិងពង្រីកកាន់តែខ្លាំងឡើង។

លោក Mai Van Huynh បានឲ្យដឹងថា នាពេលកន្លងមក កិច្ចសហប្រតិបត្តិការមិត្តភាពនៃខេត្ត Kien Giang និងបណ្ដាខេត្តជាប់ព្រំដែនកម្ពុជាត្រូវបានជំរុញក្នុងវិស័យជាច្រើនដូចជា ការផ្លាស់ប្ដូរគណៈប្រតិភូ សេដ្ឋកិច្ច វប្បធម៌ ពាណិជ្ជកម្ម ទេសចរណ៍ ការជួបប្រាស្រ័យរវាងប្រជាជន​ និងប្រជាជន ការស្វែងរក និងប្រមូលអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តនិងអ្នកជំនាញវៀតណាម ដែល​ពលីជីវិតនៅសមរភូមិកម្ពុជា ជាពិសេសការសម្របសម្រួលដើម្បីធានាសន្តិសុខ និងសុវត្ថិភាពតាមតំបន់ព្រំដែនរវាងប្រទេសទាំង​ពីរ។

នាពេលខាងមុខ ខេត្ត Kien Giang សង្ឃឹមថា បញ្ជាការដ្ឋានយោធភូមិភាគទី ៣ នឹងបន្តបញ្ជាឲ្យបណ្ដាអង្គភាពនៅខេត្តជាប់ព្រំដែនបង្កើនការផ្លាស់ប្តូរ ស្រាវជ្រាវនិងកិច្ចសហប្រតិបត្តិការជាមួយកងកម្លាំងប្រដាប់អាវុធខេត្ត Kien Giang លើវិស័យសន្តិសុខ សណ្តាប់ធ្នាប់ និងសុវត្ថិភាពសង្គមនៅតាមតំបន់ព្រំដែននៃប្រទេសទាំងពីរ។

leftcenterrightdel
គណៈប្រតិភូខេត្ត Kien Giang ជូនពរឆ្នាំថ្មី និងជូនអំណោយដល់បញ្ជាការដ្ឋានយោធភូមិភាគទី៣ កងយោធពលខេមរភូមិន្ទ (រូបថត៖ baokiengiang.vn)

លោកឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៣ នៃកងយោធពលខេមរភូមិន្ទ បានថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំខេត្ត Kien Giang ដែលបានមកជូនពរឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

លោកឧត្តមសេនីយ៍ឯក យឿង សុខុន បានសម្តែងនូវក្តីសប្បាយរីករាយដោយឃើញថា ខេត្ត Kien Giang សម្រេចបានសមិទ្ធិផលជាច្រើនក្នុងរយៈពេលកន្លងមក។ លោកឧត្តមសេនីយ៍ឯក យឿង សុខុន បានឲ្យដឹងថា លោកនឹងមិនភ្លេចការជួយគាំទ្ររបស់គណៈកម្មាធិការបក្ស អាជ្ញាធរ កងកម្លាំងប្រដាប់អាវុធ និងប្រជាជនខេត្ត Kien Giang ដែលបានលះបង់សម្ភារៈ ទ្រព្យសម្បត្តិ ធនធាន​ និងបូជាសាច់ស្រស់ឈាមស្រស់ដើម្បីបុព្វហេតុរំដោះប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍៕

បកប្រែដោយ Pham Diep