ថ្លែងមតិក្នុងជំនួបនេះ លោកបណ្ឌិត Nguyen Thanh Dung នាយករងសាកលវិទ្យាល័យ Cuu Long បានជូនដំណឹងអំពីទំនាក់ទំនងសហប្រតិបត្តិការរវាងសាកលវិទ្យាល័យ Cuu Long និងកម្ពុជានាពេលកន្លងមកនេះ។ នៅថ្ងៃទី ១៩ ខែមេសា ឆ្នាំ២០២៤ នាយកដ្ឋានអភិវឌ្ឍន៍ ក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនឯកសារស្នើសុំសាកលវិទ្យាល័យ Cuu Long ជួយរៀបចំវគ្គបំប៉នរយៈពេលខ្លីលើវិស័យកសិកម្ម។

leftcenterrightdel
គណៈប្រតិភូថតរូបទុកជាអនុស្សាវរីយ៍ជាមួយអ្នកជំនាញចំនួន ៣ នាក់ ដែលត្រូវបានបញ្ជូនទៅប្រទេសកម្ពុជា (រូបថត៖ giaoducthoidai.vn)

យោងតាមលោកបណ្ឌិត Nguyen Thanh Dung តាមរយៈការពិចារណាលើសមត្ថភាព និងលក្ខខណ្ឌជាក់ស្តែង ថ្នាក់ដឹកនាំសាលាបានឯកភាពបញ្ជូនអ្នកជំនាញចំនួន ៣ រូបនៃដេប៉ាតឺម៉ង់កសិកម្ម និងជលផលរបស់សាលា ទៅជួយគាំទ្រប្រទេសកម្ពុជា។ សាលារំពឹងថា គ្រូបង្រៀននឹងខិតខំបំពេញភារកិច្ចដែលត្រូវបានប្រគល់ជូន និងគោរពតាមបទប្បញ្ញត្តិនៃប្រទេសមិត្ត ចូលរួមចំណែកពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពរបស់អង្គភាពទាំងពីរ ក៏ដូចជាប្រទេសទាំងពីរ។

តាមគម្រោង មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ចំនួន ២២ នាក់ នឹងចូលរួមក្នុងវគ្គបំប៉នជំនាញនេះ។ វគ្គបំប៉នជំនាញប្រព្រឹត្តទៅចាប់ពីថ្ងៃទី ១០ ខែមិថុនា ដល់ថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ២០២៤ នៅព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីបញ្ចប់វគ្គបំប៉ន សាកលវិទ្យាល័យ Cuu Long នឹងផ្ដល់វិញ្ញាបនបត្របញ្ចប់វគ្គបំប៉នដល់មន្ត្រីនៃនាយកដ្ឋានអភិវឌ្ឍន៍ស្របតាមបទប្បញ្ញត្តិ៕

បកប្រែដោយ Thuy Anh