យោងតាមលោកវរសេនីយ៍ឯក Thach Thanh Tu មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត An Giang បានឲ្យដឹងថា អនុវត្តសេចក្តីសម្រេចចិត្តលេខ ៨០៦ ចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៣ របស់គណៈកម្មាធិការបក្សយោធាមជ្ឈិមស្តីពីការធ្វើសមាហរណកម្មអន្តរជាតិ និងការទូតការពារជាតិរហូតដល់ឆ្នាំ ២០២០ និងឆ្នាំបន្តបន្ទាប់ ទន្ទឹមនឹងការបំពេញបានល្អនូវការងារផ្សព្វផ្សាយ និងអប់រំដល់កម្មាភិបាល យុទ្ធជន និងប្រជាជនលើរាល់បញ្ហាព្រំដែន ទឹកដី ទំនៀមទម្លាប់ និងបទបញ្ញត្តិព្រំដែន នាពេលកន្លងមក ការធ្វើសមាហរណកម្មការទូតការពារជាតិរបស់កងកម្លាំងប្រដាប់អាវុធខេត្ដផ្តោតលើការផ្លាស់ប្តូរ និង​ជួប​ប្រាស្រ័យ ស្របតាមបទប្បញ្ញត្តិនៃការសម្របសម្រួល។

leftcenterrightdel
លោកវរសេនីយ៍ឯក Thach Thanh Tu មេបញ្ជាការបញ្ជាការដ្ឋានយោធាខេត្ត An Giang (ឆ្វេង) ចុះហត្ថលេខាលើកំណត់ហេតុសហប្រតិបត្តការជាមួយបណ្ដាកងកម្លាំងប្រដាប់អាវុធនៃព្រះរាជាណាចក្រកម្ពុជា

លោកវរសេនីយ៍ឯក Thach Thanh Tu បានឲ្យដឹងថា “ជាមធ្យមក្នុងមួយឆ្នាំៗភាគីទាំងពីរមានការប្រជុំចំនួនពី ២ ទៅ ៣ ដង នៅថ្នាក់ខេត្ត និងការជួបជុំជាប្រចាំ ២ ដង នៅថ្នាក់ស្រុក និងការផ្លាស់ប្តូររាប់សិបដង និងផ្តល់ព័ត៌មានផ្ទាល់ដល់គ្នាទៅវិញទៅ​មកតាមរយៈទូរស័ព្ទទាន់ហេតុការណ៍ រួមគ្នាដោះស្រាយហេតុការណ៍សន្ដិសុខ និងសណ្ដាប់ធ្នាប់នៅតាមព្រំដែនគោក។  ភាគីទាំងពីរក៏បានចូលរួមយ៉ាងសកម្មក្នុងការល្បាតរួមគ្នា ស្វែងរក និងជួយសង្គ្រោះគ្រោះមហន្តរាយធម្មជាតិ និងទប់ស្កាត់ការរាត​ត្បាត និងកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែន ... ដោយមានការសម្របសម្រួលយ៉ាងជិតស្និទ្ធ យើងបានរកឃើញ និងដោះស្រាយនូវករណីដ៏ស្មុគស្មាញជាច្រើន ទប់ស្កាត់កងកម្លាំងអរិភាពដែលទាញយកផលប្រយោជន៍ពីតំបន់ព្រំដែនដើម្បីរៀបចំសកម្មភាពប្រឆាំងនឹងបក្ស និងរដ្ឋ។ ក្រៅពីនេះ បង្កើតលក្ខខណ្ឌអំណោយផលសម្រាប់ប្រជាជននៃភាគីទាំងពីរដោះដូរពាណិជ្ជកម្ម អភិវឌ្ឍន៍សេដ្ឋកិច្ច និងស្ថិរភាពជីវភាពរស់នៅ។

leftcenterrightdel
កងកម្លាំងប្រដាប់អាវុធនៃភាគីទាំងពីរធ្វើល្បាតរួមគ្នា

ដូចអ្វីៗដែលយើងខ្ញុំយល់ឃើញថា ដើម្បីរួមចំណែកពង្រឹងទំនាក់ទំនងមិត្ដភាពជាប្រពៃណីដ៏យូរអង្វែងរវាងកងកម្លាំងប្រដាប់អាវុធ និងប្រជាជននៃប្រទេសទាំងពីរ បញ្ជាការដ្ឋានយោធាខេត្ត An Giang តែងតែរៀបចំគណៈប្រតិភូទៅបំពេញទស្សនកិច្ចការងារ ព្រមទាំងទទួលស្វាគមន៍គណៈប្រតិភូកងកម្លាំងប្រដាប់អាវុធកម្ពុជាក្នុងឱកាសបុណ្យទាននានា។ ក្នុងដំណើរទស្សនកិច្ចការងារនីមួយៗ ភាគីទាំងពីរបានពិភាក្សាអំពីស្ថានភាពក្នុងប្រទេស សន្តិសុខនៅតាមព្រំដែន និងចុះហត្ថលេខាលើការស្វែងរកអដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងអ្នកជំនាញវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា ក៏ដូចជារាល់បញ្ហាដែលទាក់ទងនឹងការធ្វើនេសាទ និងជម្លោះស៊ីវិលនៅតាមព្រំដែន សំណង់នៅតំបន់ព្រំដែនគោក និងកិច្ចការខ័ណ្ឌសីមាបោះបង្គោលព្រំដែនគោក...អាស្រ័យហេតុនេះ ភាគីទាំងពីរបានសម្របសម្រួលដោះស្រាយបញ្ហាព្រំដែន និងទឹកដីបានទាន់ពេលវេលា។

leftcenterrightdel
ថ្នាក់ដឹកនាំបញ្ជាការដ្ឋានយោធាខេត្ត An Giang ជូនអំណោយដល់តំណាងអង្គភាពកងកម្លាំងប្រដាប់អាវុធ និងមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជា

តាមរយៈសកម្មភាពការទូតការពារជាតិ ចាប់ពីឆ្នាំ ២០១៣ ដល់បច្ចុប្បន្ន បញ្ជាការដ្ឋានយោធាខេត្តបានផ្ដល់សេនាធិការជូនគណៈកម្មាធិការបក្សខេត្ត និងគណៈកម្មាធិការប្រជាជនខេត្ត An Giang ជួយគាំទ្របញ្ជាការដ្ឋានកងទ័ពជើងគោក បញ្ជាការដ្ឋានយោធភូមិភាគទី ៣ និងបញ្ជាការដ្ឋានការពារកោះ ឆ្នេរសមុទ្រ បញ្ជាការដ្ឋានអង្គរក្ស បញ្ជាការដ្ឋានកងរាជអាវុធហត្ថ តំបន់ប្រតិបត្ដិការសឹករងខេត្តកំពង់ស្ពឺ តាកែវ កណ្តាល នាយកដ្ឋានអភិវឌ្ឍន៍ (កងយោធពលខេមរភូមិន្ទ) ... សាងសង់ ជួសជុលបន្ទាយ ទិញបរិក្ខារ កែលម្អផ្លូវជនបទ គម្រោងសុខុមាលភាពសង្គម និងរៀបចំពិនិត្យសុខភាពនិងផ្ដល់ថ្នាំពេទ្យដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋខ្មែរជាង ២.៥០០នាក់ ។

ជាពិសេស ក្នុងអំឡុងពេលនៃជំងឺរាតត្បាត Covid-19 បញ្ជាការដ្ឋានយោធាខេត្ត An Giang បានសហការជាមួយស្ថាប័ន និងអង្គការនានាប្រគល់ថវិកា និងសម្ភារពេទ្យ  ដើម្បីជួយឧបត្ថម្ភបណ្ដាមូលដ្ឋាន និងកម្លាំងប្រដាប់អាវុធកម្ពុជាទប់ស្កាត់ និងគ្រប់គ្រងការរាតត្បាត។

ឆ្លើយតបនឹងមនោសញ្ចេតនានោះ អង្គភាពកងកម្លាំងប្រដាប់អាវុធ និងប្រជាជនកម្ពុជាបានបង្កើតលក្ខខណ្ឌសម្រាប់ក្រុម K93 បំពេញភារកិច្ចដោយជោគជ័យក្នុងការស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀតណាមដែលពលីជីវិតកាលពីសម័យសង្គ្រាមនៅកម្ពុជា។

លោកវរសេនីយ៍ឯក Chau Chac អនុប្រធាននយោបាយបញ្ជាការដ្ឋានយោធាខេត្ត An Giang បានចែករំលែកថា “ចាប់ពីឆ្នាំ ២០០១ រហូតមកដល់ពេលនេះ ក្រុម K93 បានស្វែងរក ប្រមូល និងធ្វើមាតុភូមិនិវត្តន៍អដ្ឋិធាតុជាង ៥០០ អដ្ឋិធាតុ។ យើងខ្ញុំមានបំណងថា កងកម្លាំងប្រដាប់អាវុធនៃមូលដ្ឋានទាំងពីរនឹងបន្តរឹតបន្តឹងទំនាក់ទំនងសាមគ្គីភាព ជាពិសេសរវាងបក្សទាំងពីរ រដ្ឋទាំងពីរ  និងកងទ័ពប្រជាជនវៀតណាម និងកម្ពុជា”។

leftcenterrightdel
ក្រុម K93 បញ្ជាការដ្ឋានយោធាខេត្ត An Giang ស្វែងរក និងប្រមូលអដ្ឋិធាតុយុទ្ធជនពលីនៅកម្ពុជា

លោកវរសេនីយ៍ឯក Nguyen Thuc Linh ប្រធាននយោបាយបញ្ជាការដ្ឋានយោធាខេត្ត An Giang បានអះអាងថា៖ “នាពេលខាងមុខ យើងខ្ញុំនឹងបន្តបង្កើនការអប់រំ ផ្សព្វផ្សាយ និងលើកកម្ពស់ការយល់ដឹងដល់កម្មាភិបាលនិងយុទ្ធជននិងប្រជាជនអំពីបញ្ហាព្រំដែន ទឹកដីវៀតណាមនិងកម្ពុជា ព្រមទាំងបន្ដផ្ដល់សេនាធិការជូនគណៈកម្មាធិការកប្ស គណៈកម្មាធិការប្រជាជនខេត្តអនុវត្តបានល្អក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ និងការទូតការពារជាតិ និងបញ្ជាឲ្យបញ្ជាការដ្ឋានយោធាស្រុក ទីរួមខេត្ដ  និង​ទីក្រុងព្រំដែនផ្ដល់សេនាធិការជូនគណៈកម្មាធិការបក្ស និងអាជ្ញាធរមូលដ្ឋាន ដើម្បីអនុវត្តកម្មវិធីសហប្រតិបត្តិការជាមួយអាជ្ញាធរ និងកងកម្លាំងប្រដាប់អាវុធកម្ពុជា ដើម្បីផ្លាស់ប្តូរព័ត៌មាន និងស្ថានភាពពាក់ព័ន្ធទៅនឹងបញ្ហាសន្តិសុខ សណ្តាប់ធ្នាប់ និងការរំលោភបំពានព្រំដែន។ ព្រមទាំងផ្សព្វផ្សាយ និងចលនាប្រជាពលរដ្ឋឱ្យគោរពតាមបទប្បញ្ញត្តិ និងច្បាប់នៅពេលឆ្លងកាត់ព្រំដែន ... រួមចំណែករក្សាអធិបតេយ្យភាព និងសន្តិសុខព្រំដែនជាតិ"៕

បកប្រែដោយ Pham Diep