leftcenterrightdel
លោក Huynh Minh Tuan ជូនអំណោយនិងជូនពរសមាគមខ្មែរ-វៀតណាមនៅកម្ពុជាក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (រូបថត៖ baodongthap.vn)

ក្នុងជំនួបនេះ លោក Huynh Minh Tuan  អនុប្រធានគណៈកម្មាធិការប្រជាជនខេត្ត សង្ឃឹមថា ថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាមនៅកម្ពុជាបន្តយកចិត្តទុកដាក់លើការងារសន្តិសុខសង្គម រួមចំណែកលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា។ លោក Huynh Minh Tuan បានជូនពរថ្នាក់ដឹកនាំសមាគមខ្មែរ-វៀតណាម និងប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជាទទួលអំណរបុណ្យប្រពៃណីខ្មែរ ប្រកបដោយភាពសប្បាយរីករាយ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ គណៈប្រតិភូខេត្ត Dong Thap បានធ្វើទស្សនកិច្ចនិងជូនពរឆ្នាំថ្មីដល់ស្ថានទូត​វៀត​ណាមប្រចាំកម្ពុជា។ លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាមប្រចាំព្រះរាជាណាចក្រកម្ពុជា រួមទាំងកម្មាភិបាល និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជាបានទទួលស្វាគមន៍គណៈប្រតិភូ។

leftcenterrightdel
លោក Huynh Minh Tuan ជូនអំណោយនិងជូនពរដល់ថ្នាក់ដឹកនាំស្ថានទូតវៀតណាមប្រចាំកម្ពុជាក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ (រូបថត៖ baodongthap.vn)

ក្នុងជំនួបនេះ លោក Nguyen Huy Tang បានថ្លែងអំណរគុណចំពោះមនោសញ្ចេតនារបស់ថ្នាក់ដឹកនាំខេត្ត Dong Thap សម្រាប់មន្ត្រី និងបុគ្គលិកនៃស្ថានទូតវៀតណាម និងប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា។ ទន្ទឹមនឹងនោះ លោក​បានជម្រាបជូនអំពីរាល់សកម្មភាពប្រកបដោយប្រសិទ្ធភាពក្នុងរយៈពេលកន្លងមករបស់ស្ថានទូតវៀតណាមប្រចាំកម្ពុជា រួម​ចំណែកពូនជ្រំទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាឲ្យកាន់តែរីកចម្រើន។ លោក Nguyen Huy Tang សង្ឃឹមថា ថ្នាក់ដឹកនាំខេត្ត Dong Thap នឹងបន្តយកចិត្តទុកដាក់ ជួយឧបត្ថម្ភ និងលើកកំពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជានាពេលខាងមុខ។

លោក Huynh Minh Tuan បានសម្តែងក្តីរំភើបចំពោះលទ្ធផលវិជ្ជមានដែលស្ថានទូតវៀតណាមប្រចាំកម្ពុជាសម្រេចបានក្នុងរយៈពេលកន្លងមក។ ថ្នាក់ដឹកនាំខេត្ត Dong Thap តែងតែសម្របសម្រួលជាមួយខេត្តនានានៃព្រះរាជាណាចក្រកម្ពុជា ក្នុងសកម្មភាពថែទាំជីវភាពរបស់ប្រជាពលរដ្ឋដើមកំណើតវៀតណាមនៅកម្ពុជា។

នាពេលកន្លងមក ខេត្ត Dong Thap បានជួយគាំទ្រ ចុះហត្ថលេខា និងសហប្រតិបត្តិការជាមួយមូលដ្ឋាននានានៃព្រះរាជាណាចក្រកម្ពុជាលើវិស័យជាច្រើនដូចជា អប់រំ និងសុខាភិបាលជាដើម។ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី តាងនាមថ្នាក់ដឹកនាំខេត្ត Dong Thap លោក Huynh Minh Tuan  បានជូនពរដល់ថ្នាក់ដឹកនាំ មន្ត្រី និងបុគ្គលិកនៃស្ថានទូតវៀតណាមប្រចាំកម្ពុជា មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច៕

បកប្រែដោយ Pham Diep