leftcenterrightdel
ជូនពរឆ្នាំថ្មីនៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង
leftcenterrightdel
តំបន់ប្រតិបត្តិការសឹករងព្រៃវែងទទួលស្វាគមន៍គណៈប្រតិភូកងទ័ពការពារព្រំដែនខេត្ត Long An

លោកវរសេនីយ៍ឯកបំរុង Le Trong Tinh មេបញ្ជាការរង នាយសេនាធិការកងទ័ពការពារព្រំដែនខេត្ត Long An តាងនាមគណៈប្រតិភូជូនពរដល់នាយទាហាន នាយទាហានរង ពលទាហាន នៃកងកម្លាំងការពារព្រំដែនខេត្តព្រៃវែង និងក្រុមគ្រួសារ ទទួលបាននូវសុខភាពល្អបរិបូរ មានសុភមង្គលក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ លោកមេបញ្ជាការរងបានជូនពរទំនាក់ទំនងប្រពៃណី និងសាមគ្គីភាពរវាងអាជ្ញាធរ ប្រជាជន និងកងកម្លាំងការពារព្រំដែននៃខេត្តទាំងពីរកាន់តែរឹងមាំ និងរីកចម្រើន​កាន់តែខ្លាំងឡើង។

leftcenterrightdel
កងទ័ពការពារព្រំដែនខេត្ត Long An ជូនពរឆ្នាំថ្មី​កងរាជអាវុធហត្ថខេត្តព្រៃវែង

លោកវរសេនីយ៍ឯកបំរុង Le Trong Tinh សង្ឃឹមថា កម្លាំងការពារព្រំដែនខេត្តព្រៃវែង នឹងបន្តផ្លាស់ប្តូរព័ត៌មាន និងសម្របសម្រួលកាន់តែជិតស្និទ្ធជាមួយកម្លាំងការពារព្រំដែនខេត្ត Long An។ ជាពិសេសក្នុងការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មគ្រប់ប្រភេទ រក្សាទំនាក់ទំនងសាមគ្គីភាព ធ្វើការរួមគ្នាកសាងព្រំដែនសន្តិភាព មិត្តភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍ៕

បកប្រែដោយ Thanh Cong