នាថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០២២ គណៈកម្មាធិការប្រជាជនខេត្ត Thanh Hoa បានចេញប្រកាសផែនការលេខ ៧៧/KH-UBND “ស្តីពីការអនុវត្តកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពដំណាក់កាល ២០២១-​២០២៥” នៅក្នុងខេត្តក្នុងនោះផ្ដោតយកចិត្តទុកដាក់លើការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព និងការវិលត្រឡប់ទៅរក ភាពក្រីក្រវិញ ជួយជនក្រីក្រ ឧបត្ថម្ភស្រុកក្រីក្រ និងឃុំក្រីក្រដែលមានការលំបាកខ្លាំងនៅតំបន់មាត់សមុទ្រ ឆ្នេរសមុទ្រ និងកោះ ដើម្បីរួចផុតពីភាពក្រីក្រ និងការលំបាកខ្លាំង ...

អាស្រ័យហេតុនេះ ខេត្ត Thanh Hoa បានដឹកនាំ និងសហការរៀបចំចលនាជាមួយនឹងសកម្មភាពជាក់ស្តែងជាច្រើន ផ្សព្វ​ផ្សាយ​ដ៏ទូលំទូលាយ និងមានអត្ថន័យនយោបាយ-សង្គម និងមនុស្សធម៌យ៉ាងជ្រាលជ្រៅដែលទាក់ទាញការចូលរួមពីកម្មាភិបាល បុគ្គលិក សហគមន៍ធុរកិច្ច និងប្រជាជនគ្រប់ស្រទាប់  ព្រមទាំងប្រគល់ភារកិច្ចទៅឲ្យស្រុកនៅតំបន់វាលទំនាបមាត់សមុទ្រ ដើម្បីចុះហត្ថលេខាលើការសម្របសម្រួល ចងសម្ព័ន្ធមេត្រីភាព និងសហប្រតិបត្តិការអភិវឌ្ឍន៍សេដ្ឋកិច្ចជាមួយបណ្ដាស្រុកនៅតំបន់ភ្នំ។ ចាត់តាំងមន្ទីរ ស្ថាប័នថ្នាក់ខេត្តជួយបណ្ដាឃុំដែលមានអត្រាគ្រួសារក្រីក្រចាប់ពី ៣០% ឡើងទៅ។

leftcenterrightdel
ខេត្ដ Thanh Hoa ខិតខំកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព (រូបថតឧទាហរណ៍)

ទន្ទឹមនឹងគោលនយោបាយជួយគាំទ្ររបស់ខេត្ត បណ្ដាស្រុកនៅតំបន់ភ្នំ ក៏មានដំណោះស្រាយជាវិជ្ជមាន ដើម្បីកៀងគរធនធានទាំងអស់ដើម្បីអនុវត្តកម្មវិធីកាត់បន្ថយភាពក្រីក្រ និងកសាងជនបទថ្មី រួមចំណែកយ៉ាងសកម្មក្នុងការផ្លាស់ប្តូរមុខមាត់ជនបទនិងតំបន់ភ្នំ ដោយហេតុនេះជួយគ្រួសារជនជាតិភាគតិចជាច្រើនឱ្យរួចផុតពីភាពក្រីក្រ និងកែលំអជីវភាពរស់នៅឲ្យកាន់តែប្រសើរឡើង។

ក្នុងស្មារតីនៃការដឹកនាំយ៉ាងម៉ឹងមាត់ និងការចូលរួមយ៉ាងសកម្មពីគ្រប់លំដាប់ថ្នាក់ក្នុងការកាត់បន្ថយភាពក្រីក្រ ខេត្ត Thanh Hoa ទទួលបានលទ្ធផលវិជ្ជមានជាច្រើន។ ឆ្នាំ ២០២៣ ខេត្ដបានកាត់បន្ថយគ្រួសារក្រីក្រជិត ១៤,៦០០ គ្រួសារ (អត្រាគ្រួសារក្រីក្រធ្លាក់ចុះពី ៤.៩៩% ក្នុងឆ្នាំ ២០២២ មកត្រឹម ៣.៥២% នៅចុងឆ្នាំ ២០២៣) លើសពីគោលដៅដែលបានកំណត់។

មកដល់បច្ចុប្បន្ននេះ ១០០% នៃស្រុកក្រីក្រ ឃុំលំបាកខ្លាំង តំបន់មាត់សមុទ្រ និងកោះ បានទទួលការគាំទ្រវិនិយោគ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធសេដ្ឋកិច្ច-សង្គម រួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។ ខេត្តបានកសាងទម្រង់ និងគម្រោងកាត់បន្ថយភាពក្រីក្រចំនួន ៦៣ ដើម្បីជួយគាំទ្រ ផលិតកម្ម ដោយចំណាយថវិកាសរុបជិត ២១.៨ ពាន់លានដុង។ គ្រប់លំដាប់ថ្នាក់ និងមូលដ្ឋានបានគាំទ្រដល់ការបណ្តុះបណ្តាលវិជ្ជាជីវៈ និងបង្កើនសមត្ថភាពផលិតជូនប្រជាពលរដ្ឋ ៩០% ដែលស្ថិតក្នុងគ្រួសារក្រីក្រ និងគ្រួសារកៀកបន្ទាត់នៃភាពក្រីក្រនៅតាមស្រុកក្រីក្រ និងឃុំលំបាកខ្លាំងបើមានតម្រូវការ។  បញ្ចេញថវិកាជាង ៤.៥១៩ ពាន់លានដុងពីទុនឥណទានគោលនយោបាយសង្គម  ដើម្បីជួយគ្រួសារក្រីក្រជាង ៧១,៤០០ គ្រួសារ  និងគ្រួសារកៀកនឹងបន្ទាត់ភាពក្រីក្រ និងគ្រួសារទើបរួចផុតពីភាពក្រីក្រខ្ចីទុនដើម្បីអភិវឌ្ឍផលិតកម្ម។

បច្ចុប្បន្ន ខេត្ត Thanh Hoa នៅមានគ្រួសារក្រីក្រជាង ៣៥,០០០ គ្រួសារ។ ដើម្បីសម្រេចបាននូវគោលដៅកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាព  និងការវិលត្រឡប់ភាពក្រីក្រឡើងវិញ នាពេលខាងមុខ ខេត្ត Thanh Hoa នឹងបន្តជំរុញការអនុវត្តចលនាប្រឡងប្រណាំង “ដើម្បីជនក្រីក្រ - មិនទុកនរណាម្នាក់ចោល”។ ផ្សារភ្ជាប់ជាមួយកម្មវិធីគោលដៅជាតិសម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមនៃជនជាតិភាគតិច និងតំបន់ភ្នំ ក្នុងរយៈពេល ២០២១-២០២៣; ដំណាក់កាលទី ១ ពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ និងកម្មវិធីគោលដៅជាតិសម្រាប់ការកាត់បន្ថយភាពក្រីក្រប្រកបដោយចីរភាពសម្រាប់ដំណាក់កាលឆ្នាំ ២០២១​-២០២៥...; ពង្រឹងការត្រួតពិនិត្យនិងដោះស្រាយការលំបាក និងឧបសគ្គបានទាន់ពេលក្នុងដំណើរការរៀបចំ និងអនុវត្ត​ចលនាប្រឡងប្រណាំង។

ខេត្តអំពាវនាវឱ្យមានការរួមវិភាគទានពីអង្គភាពអាជីវកម្ម  និងសប្បុរសជនក្នុងការលើកកម្ពស់ជីវភាពរស់នៅទាំងស្មារតី និងសម្ភារៈរបស់ជនក្រីក្រ ... ដោយហេតុនេះ ខេត្ត Thanh Hoa បានកំណត់គោលដៅកាត់បន្ថយអត្រាគ្រួសារក្រីក្រជាមធ្យមគឺ ១.៥%/ ឡើងទៅជារៀងរាល់ឆ្នាំ; អត្រាគ្រួសារក្រីក្រក្នុងចំណោមជនជាតិភាគតិចបានធ្លាក់ចុះជាមធ្យមប្រចាំឆ្នាំ គឺ ៣% ឡើងទៅ។ ខិតខំដល់ឆ្នាំ ២០២៣០ នឹងលែងមានស្រុកក្រីក្រ និងឃុំលំបាកខ្លាំងតទៅទៀត រួមចំណែកអនុវត្តឱ្យបានជោគជ័យនូវគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គម ដែលកំណត់ក្នុងសេចក្តីសម្រេចចិត្តនៃមហាសន្និបាតបក្សខេត្ត៕

បកប្រែដោយ Pham Diep