នាថ្ងៃទី ៨ មេសា នៅទីក្រុងហាណូយ ក្រសួងការពារប្រទេស​ បានរៀបចំពិធីប្រគល់សេចក្តីសម្រេចចិត្តរបស់ប្រធានរដ្ឋ និងសេចក្តីសម្រេចចិត្តរបស់រដ្ឋមន្ត្រីក្រសួងការពារប្រទេស ជូននាយទាហានចំនួន ៣ រូប ទៅបំពេញភារកិច្ចរក្សាសន្តិភាពជាមួយអង្គការសហប្រជាជាតិនៅស្ថានបេសកកម្មនៃសាធារណរដ្ឋអាហ្វ្រិកកណ្តាល សាធារណរដ្ឋស៊ូដង់ខាងត្បូង និងតំបន់អាប៊ីយ។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien សមាជិកគណៈកម្មាធិការមជ្ឈិមបក្ស អនុរដ្ឋមន្ត្រីក្រសួងការពារប្រទេស បានអញ្ជើញជាអធិបតី និងប្រគល់ភារកិច្ច ឱ្យនាយទាហាន ៣ នាក់។

leftcenterrightdel
លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ថ្លែង​ក្នុង​ពិធីប្រគល់ភារកិច្ចជូននាយទាហាន

ថ្លែងមតិក្នុងពិធីនេះ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានជូនពរនាយទាហានទាំងបីរូបដែលបានចូលរួមជាផ្លូវការជាមួយកងកម្លាំងមួកខៀវដើម្បីរួមចំណែកក្នុងបេសកកម្មរក្សាសន្តិភាពដ៏ថ្លៃថ្លា។ លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien បានស្នើថា ពេលទៅដល់ស្ថានបេសកកម្ម នាយទាហានទាំងបីត្រូវក្តាប់សភាពការណ៍នៅតំបន់​ឲ្យបានឆាប់ៗ ហើយអនុវត្តភារកិច្ចដែលបានកំណត់ឱ្យបានល្អ លើកតម្កើងប្រពៃណីរបស់កងទ័ព និងកម្លាំងមួកខៀវវៀតណាម បង្ហាញពីភាពក្លាហាន និងសមត្ថភាពវិជ្ជាជីវៈ ព្រមទាំងផ្សព្វផ្សាយរូបភាពរបស់ប្រទេស និងប្រជាជនវៀតណាម និងកងទ័ពប្រជាជនវៀតណាមលើឆាកអន្តរជាតិ ក្តាប់ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវគោលនយោបាយការបរទេស និងទស្សនៈរបស់បក្ស រដ្ឋ និងកងទ័ព ធានាសន្តិសុខ និងសុវត្ថិភាពរបស់មនុស្ស អាវុធ និងឧបករណ៍។

leftcenterrightdel
បណ្តានាយទាហានមានកិត្តិយស និងមោទនភាពដែលបានចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិនៅក្នុងស្ថានបេសកកម្មនៃសាធារណរដ្ឋអាហ្រ្វិកកណ្តាល សាធារណរដ្ឋស៊ូដង់ខាងត្បូង និងតំបន់អាប៊ីយ

leftcenterrightdel
ទិដ្ឋភាពនៃពិធីប្រគល់សេចក្តីសម្រេចចិត្ត

ជូនពរនាយទហានទាំងអស់ដែលត្រៀមនឹងទៅបំពេញបេសកម្ម ឲ្យមានសុខភាពល្អ និងធានាបាននូវសុវត្ថិភាពជាដាច់ខាត លោកឧត្តមសេនីយ៍ឯក Hoang Xuan Chien ជឿជាក់ថា ក្រោម​ចំណងសាមគ្គីភាព និងការខិតខំប្រឹងប្រែង នាយទាហានទាំងអស់នឹងបំពេញភារកិច្ច និងបេសកកម្មអន្តរជាតិយ៉ាងល្អ៕

បកប្រែដោយ Thanh Cong