លោកនាយឧត្តមសេនីយ៍ Phan Van Giang  បានអះអាងថា វៀតណាមយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការពង្រឹង និងពង្រីកទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយកូរ៉េខាងត្បូង ព្រមទាំងមានបំណងចង់សហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅថែមទៀត ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ រួមចំណែកដល់សន្តិភាព ស្ថិរភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍក្នុងតំបន់ និងនៅលើពិភពលោក។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោក Kim Seon Ho អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានវាយតំលៃខ្ពស់ចំពោះលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម - កូរ៉េខាងត្បូងលើកទី ១១ ដែលប្រព្រឹត្តទៅនៅទីក្រុងហាណូយ នាថ្ងៃទី ២៣ មេសា។ លោកបានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវបានពង្រឹងឲ្យកាន់តែស៊ីជម្រៅ ប្រកបដោយប្រសិទ្ធភាព និងជាក់ស្តែង ដោយឈរលើមូលដ្ឋានខ្លឹមសារនៃកិច្ចសហប្រតិបត្តិការសំខាន់ៗ ដែលត្រូវបានឯកភាពដោយរដ្ឋមន្ត្រីក្រសួងការពារជាតិនៃប្រទេសទាំងពីរ។

លោកនាយឧត្តមសេនីយ៍ Phan Van Giang កត់សម្គាល់និងវាយតម្លៃខ្ពស់ចំពោះការយកចិត្តទុកដាក់ និងការជួយឧបត្ថម្ភរបស់កូរ៉េខាងត្បូងចំពោះការងារជំនះពុះពារលើផលវិបាកនៃសង្គ្រាមនៅវៀតណាម ជាពិសេស “គម្រោងសកម្មភាពកំចាត់មីនសម្រាប់ភូមិសន្តិភាពវៀតណាម - កូរ៉េខាងត្បូង” សំដៅបោសសម្អាតតំបន់ដែលនៅមានគ្រាប់មីន និងគ្រាប់បែកនៅ​វៀតណាម។ នាពេលខាងមុខ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានស្នើឲ្យភាគីទាំងពីរបន្តជំរុញ និងអនុវត្តកិច្ចសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពលើវិស័យ៖ ជំនះពុះពារលើផលវិបាកនៃសង្គ្រាម; ឧស្សាហកម្មការពារជាតិ។ល។

leftcenterrightdel
ទិដ្ឋភាពនៃជំនួប

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានគោរពអញ្ជើញរដ្ឋមន្ត្រី អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង និងសហគ្រាសការពារជាតិកូរ៉េខាងត្បូងមកវៀតណាម ដើម្បីចូលរួមពិព័រណ៍ការពារជាតិអន្តរជាតិលើកទី២ ដែលគ្រោងនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ។

រីឯលោក Kim Seon Ho អនុរដ្ឋមន្ត្រីក្រសួងការពារជាតិកូរ៉េខាងត្បូង បានសង្កត់ធ្ងន់ថា កិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិវៀតណាម - កូរ៉េខាងត្បូងកំពុងអភិវឌ្ឍប្រកបដោយនិរន្តរភាព រួមចំណែកយ៉ាងសំខាន់ក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Kim Seon Ho ក៏បានជម្រាបជូនលោកនាយឧត្តមសេនីយ៍ Phan Van Giang អំពីលទ្ធផលនៃកិច្ចសន្ទនាគោលនយោបាយការពារជាតិវៀតណាម-កូរ៉េខាងត្បូង លើកទី១១ ដែលក្នុងនោះភាគីទាំងពីរបានផ្លាស់ប្តូរ និងឯកភាពលើទិសដៅរួម ដើម្បីជំរុញកិច្ចសហប្រតិបត្តិការការពារជាតិទ្វេភាគីនាពេលខាងមុខ៕

បកប្រែដោយ Huyen Trang