ប្រវត្តិសាស្ត្របានឆ្លុះបញ្ចាំងនូវសាក្ខីភាពជាច្រើនអំពីសម្ព័ន្ធប្រយុទ្ធដែលបង្ហាញពីទំនាក់ទំនងជិតស្និទ្ធរវាងប្រជាជាតិទាំងបី។ ប៉ុន្តែរហូតដល់ពេលដែលបក្សកុម្មុយនិស្តឥណ្ឌូចិនបានកើតមកដើម្បីដឹកនាំការតស៊ូរំដោះប្រទេសទាំងបី ទើបទំនាក់ទំនងនេះក្លាយជាទំនាក់ទំនងយុទ្ធសាស្ត្រពិតប្រាកដ។

ក្នុងអំឡុងសង្រ្គាមតស៊ូប្រឆាំងនឹងអាណានិគមនិយមបារាំង (និងសង្រ្គាមតស៊ូប្រឆាំងនឹងចក្រពត្តិនិយមអាមេរិក) ភ្លាមៗទាំងយើង និងសត្រូវសុទ្ធតែបានមើលឃើញថា ឥណ្ឌូចិនជាសមរភូមិមួយ ដែលវៀតណាមតែងតែជាសមរភូមិសំខាន់ៗ ឡាវ និងកម្ពុជា គឺជាសមរភូមិដែលមានភូមិសាស្រ្តយុទ្ធសាស្ត្រសំខាន់។ ការពិតបានបង្ហាញថា ប្រសិនបើចង់ឈ្លានពានប្រទេសនេះគឺសត្រូវត្រូវតែគ្រប់គ្រង និងបំបែងបំបាកប្រទេសពីរនៅសល់ ហើយបន្តឆ្ពោះទៅឈ្លានពានលើទ្វីបឥណ្ឌូចិនទាំងមូល បន្ទាប់មកលើកបន្តុបរដ្ឋាភិបាលអាយ៉ង និងដាក់នឹមត្រួតត្រាលើប្រទេសទាំងបី។

leftcenterrightdel
អង្គភាពកងទ័ពស្ម័គ្រចិត្តវៀតណាម ចូលរួមប្រយុទ្ធនៅសមរភូមិឡាវ

នៅសមរភូមិឥណ្ឌូចិន ពិតជាបានកកើតឡើងនូវខ្សែ ទំនាក់ទំនងពីរប្រឈមមុខដាក់គ្នាយ៉ាងពិតប្រាកដ៖ ម្ខាងគឺការឃុបឃិតគ្នារវាងពួកអាណានិគមនិយមបារាំង ដែលមានអាមេរិកនៅពីក្រោយខ្នងរួមនិងពួកអាយ៉ង ហើយម្ខាងទៀតគឺជាសម្ព័ន្ធភាពរវាងកងកម្លាំងតស៊ូ និងប្រជាជននៃប្រទេសបីដែលប្រយុទ្ធប្រឆាំងនឹងសត្រូវរួម។

ក្រោមការដឹកនាំរបស់បក្សកុម្មុយនិស្តឥណ្ឌូចិន ចាប់ពីខែកញ្ញា ឆ្នាំ១៩៤៥ ដល់ចុងឆ្នាំ១៩៤៦ ប្រជាជននៃប្រទេសទាំងបី វៀតណាម - ឡាវ - កម្ពុជា បានចាប់ផ្តើមប្រយុទ្ធ ហើយក្នុងពេលតែមួយនោះបានជួយគ្នាកសាងកម្លាំង និងត្រៀមធ្វើសង្គ្រាមយូរអង្វែង។ ក្នុងដំណាក់កាលនេះ វៀតណាមបានដើរតួនាទីជាស្នូលក្នុងការកសាងទំនាក់ទំនងសាមគ្គីភាពប្រយុទ្ធរវាងប្រជាជននៃប្រទេសទាំងបី។

ពីឆ្នាំ១៩៤៧ ដល់ឆ្នាំ១៩៥០ ប្រជាជនវៀតណាម បានជំរុញបុព្វហេតុតស៊ូផង និងបានជួយប្រជាជននៃប្រទេសជិតខាងទាំងពីរដោយអស់ពីចិត្តផង។ រដ្ឋាភិបាល និងប្រជាជនវៀតណាម តែងតែខិតខំដើម្បីផលប្រយោជន៍របស់មិត្ត និងផលប្រយោជន៍រួម បង្កើតលក្ខខណ្ឌសម្រាប់ចលនាតស៊ូរបស់មិត្តក្រោកឡើង មានសមត្ថភាពអាចទទួលខុសត្រូវដោយខ្លួនឯងបានក្នុងការប្រយុទ្ធ និងកសាងកម្លាំង ពោលគឺប្រកាន់ខ្ជាប់ខ្ជួននូវស្មារតីជួយមិត្តឱ្យជួយខ្ញុំឯង។

នៅឆ្នាំ ១៩៥១-១៩៥៣ បុព្វហេតុតស៊ូរបស់ប្រទេសទាំងបីបានបន្តឈានទៅមុខ ដោយទទួលបានជ័យជំនះកាន់តែច្រើនលើទិដ្ឋភាពខាងយោធា នយោបាយ និងការទូត ដោយរុញច្រានសត្រូវឈ្លានពានចូលទៅក្នុងស្ថានភាពអសកម្មយុទ្ធសាស្រ្ត។ ឈានចូលដល់រដូវក្តៅឆ្នាំ១៩៥៣ ស្ថានភាពសង្រ្គាមនៅសមរភូមិឥណ្ឌូចិន មានការផ្លាស់ប្តូរសំខាន់ៗ។ បន្ទាប់ពីការបរាជ័យជាប់ៗគ្នានៅ Hoa Binh (ចុងឆ្នាំ ១៩៥១ ដើមឆ្នាំ១៩៥២) និងឡាវខាងលើ (និទាឃរដូវឆ្នាំ ១៩៥៣) កម្លាំងបារាំងបានធ្លាក់ចូលទៅក្នុងស្ថានភាពលំបាកជាងនេះ។ ប៉ុន្តែពួកអាណានិគមនិយមបារាំង ដែលគាំទ្រដោយសហរដ្ឋអាមេរិក នៅតែព្យាយាមស្វែងរកផ្លូវចេញដោយកិត្តិយស តាមរយៈជ័យជម្នះយោធានៅលើសមរភូមិ។

នៅក្នុងបរិបទនោះដែលផែនការ Navarre បានដាក់ចេញ។ នោះគឺជាផែនការមួយផ្អែកលើកិច្ចខិតខំប្រឹងប្រែងបំផុតរបស់ប្រទេសបារាំង និងជំនួយយោធាដ៏ធំរបស់អាមេរិក ជាមួយនឹងការរួមចំណែកខ្ពស់បំផុតនៃធនធានមនុស្ស និងសម្ភារៈពីរដ្ឋាភិបាលអាយ៉ង។ វាជាផែនការដ៏គ្រោះថ្នាក់មួយក្នុងគោលបំណងជួយសង្គ្រោះការបរាជ័យរបស់ទាំងបារាំង និងអាមេរិក ក្នុងសង្រ្គាមឈ្លានពាន ដែលពួកគេជាសម្ព័ន្ធមិត្តប្រឆាំងបដិវត្តន៍រវាងចក្រពត្តិនិយម និងក្រុមពួកប្រតិកិរិយា ដើម្បីប្រយុទ្ធប្រឆាំងជាមួយប្រជាជននៃប្រទេសបី។ ផែនការ Navarre គឺជាការសាកល្បងដ៏តឹងតែងមួយសម្រាប់សម្ព័ន្ធភាពប្រយុទ្ធរបស់ប្រជាជនឥណ្ឌូចិន។

បន្ទាប់ពីវាយតម្លៃ និងវិភាគផែនការយោធាដ៏សំខាន់របស់បារាំង យើងបានមានការណែនាំបញ្ជាដើម្បីដោះស្រាយឆ្លើយតបនឹងផែនការនេះ។ នៅលើសមរភូមិ យើងបានវាយលុកកម្ចាត់សត្រូវដែលឈរជើងនៅ Lai Chau រំដោះភូមិភាគពាយ័ព្យទាំងស្រុង សម្របសម្រួលជាមួយកងទ័ពប៉ាថេតឡាវ រំដោះខេត្តផុងសាលី សម្របសម្រួលជាមួយកងទ័ពប៉ាថេតឡាវ និងកងទ័ពកម្ពុជាប្រយុទ្ធជាមួយសត្រូវនៅឡាវភាគកណ្តាល ឡាវភាគក្រោម និងភាគឦសានកម្ពុជា ពង្រីកតំបន់រំដោះ។ ផែនការសមរភូមិរដូវរងាឆ្នាំ ១៩៥៣ - ១៩៥៤ "រួមបញ្ចូលសមរភូមិទូទាំងប្រទេស និងវៀតណាម-កម្ពុជា-ឡាវ"។

ដូច្នេះហើយ ក្នុងសង្គ្រាមរដូវរងាឆ្នាំ ១៩៥៣ - ១៩៥៤ ជាមួយនឹងការវាយប្រហារតាមទិសដៅយុទ្ធសាស្ត្រទូទាំងសមរភូមិឥណ្ឌូចិន កងទ័ព និងប្រជាជននៃប្រទេសទាំងបីបានរួបរួមគ្នា ប្រយុទ្ធគ្នាយ៉ាងជិតស្និទ្ធ និងទទួលបានជ័យជំនះយ៉ាងធំធេង។ ទោះបីជាពួកគេបានធ្លាក់ចូលទៅក្នុងស្ថានភាពអសកម្មនៅទូទាំងសមរភូមិឥណ្ឌូចិនក្តី ប៉ុន្តែដោយមានការគាំទ្រពីសហរដ្ឋអាមេរិក ក៏ពួកអាណានិគមនិយមបារាំងនៅតែពង្រឹងការកសាង Dien Bien Phu ទៅជាមូលដ្ឋានយោធារឹងមាំដែលមិនធ្លាប់មានពីមុនមកក្នុងសង្គ្រាមឥណ្ឌូចិន ហើយប៉ុនប៉ងប្រែក្លាយមូលដ្ឋាននេះជា "ម៉ាស៊ីនកិនសាច់" កម្លាំងវៀតមិញ។

Dien Bien Phu មិនត្រឹមតែជាសមរភូមិយុទ្ធសាស្ត្រនៃសង្គ្រាមតស៊ូដ៏អស្ចារ្យរបស់ប្រជាជនវៀតណាមប៉ុណ្ណោះទេ ថែមទាំងជាសមរភូមិយុទ្ធសាស្ត្រនៃប្រទេសឥណ្ឌូចិនទាំងបីផងដែរ។ ខណៈពេលដែលកងទ័ព និងប្រជាជនវៀតណាមវាយលុក និងកម្ទេចមូលដ្ឋានដ៏រឹងមាំ Dien Bien Phu កងទ័ព និងប្រជាជននៃប្រទេសជាបងប្អូនឡាវ និងកម្ពុជា ក៏បានបង្កើនសកម្មភាពសម្របសម្រួលប្រយុទ្ធជាមួយ Dien Bien Phu គាំទ្រ និង "ចែករំលែក" ជាមួយសមរភូមិ Dien Bien Phu។

ក្រោយការប្រយុទ្ធគ្នាអស់រយៈពេល ៥៦ ថ្ងៃទាំងយប់ទាំងថ្ងៃ យុទ្ធនាការជាប្រវត្តិសាស្ត្រ Dien Bien Phu ត្រូវបានបញ្ចប់ដោយជោគជ័យ។ ជ័យជំនះជាប្រវត្តិសាស្ត្រនៃទីក្រុង Dien Bien Phu បានយកឈ្នះលើកិច្ចខិតខំប្រឹងប្រែងសង្រ្គាមខ្ពស់បំផុតរបស់ពួកអាណានិគមនិយមបារាំង និងពួកអន្តរាគមន៍របស់អាមេរិក  និងវាយលុកយ៉ាងខ្លាំងទៅលើការប៉ុនប៉ងឈ្លានពានរបស់ចក្រពត្តិនិយម និងសម្ព័ន្ធភាពរវាងចក្រពត្តិនិយម និងក្រុមអាយ៉ងប្រតិកិរិយានៅក្នុងប្រទេសទាំងបីគឺ វៀតណាម-ឡាវ-កម្ពុជា។ Dien Bien Phu ជាសំឡេង កណ្តឹងបន្លឺ ព្រមានដល់ម៉ោងស្លាប់របស់ពួកអាណានិគមនិយមបារាំង មិនត្រឹមតែនៅក្នុងប្រទេសវៀតណាមប៉ុណ្ណោះទេ ថែមទាំងនៅក្នុងប្លុកអាណានិគមផ្សេងៗទៀតរបស់វាផងដែរ៕

បកប្រែដោយ Minh Trung