leftcenterrightdel
លោកឧត្តមសេនីយ៍ត្រី Tran Van Tho មេបញ្ជាការតំបន់លេខ១ កងឆ្មាំសមុទ្រ  ប្រគល់ភារកិច្ចជូនក្រុមការងារ

ក្នុងអំឡុងពេលយាមល្បាត កងឆ្មាំសមុទ្រវៀតណាម និងចិន នឹងអនុវត្តខ្លឹមសារនានារួម​​មាន​៖ កិច្ចពិភាក្សាការងារ ការត្រួតពិនិត្យទូកនេសាទនៅក្នុងតំបន់ដែនសមុទ្រជុំវិញខ្សែបន្ទាត់កំណត់ព្រំដែន ការផ្សព្វផ្សាយបទប្បញ្ញត្តិស្តីពីប្រតិបត្តិការ ការប្រព្រឹត្តិ និងផ្សព្វផ្សាយច្បាប់ដល់ប្រជានេសាទ ​និងការផ្លាស់ប្តូរជំនាញស្តីពីការស្វែងរក និងជួយសង្គ្រោះនៅសមុទ្រ។

នេះជាសកម្មភាពយាមល្បាតលើកទី៨ នៅក្នុងតំបន់សមុទ្រជុំវិញខ្សែបន្ទាត់កំណត់ព្រំដែនឈូងសមុទ្រតុងកឹងរវាងកងឆ្មាំសមុទ្រ​វៀត​ណាម​ និងកងឆ្មាំសមុទ្រចិនត្រូវបានរៀបចំឡើង បន្ទាប់ពីកិច្ចព្រមព្រៀងសហប្រតិបត្តិការរបបនេសាទនៅឈូងសមុទ្រតុងកឹងវៀតណាម-ចិនផុតកំណត់នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២០៕

បកប្រែដោយ Duy Hoan