វគ្គបណ្តុះបណ្តាលប្រព្រឹត្តទៅពីថ្ងៃទី ២១ ដល់ថ្ងៃទី២៨ ខែមេសា ដោយមានការចូលរួមពីគ្រូបង្រៀន និងសិក្ខាកាមជាង ៤០០នាក់។ នេះជាសកម្មភាពបង្កើនសមត្ថភាពលើកដំបូងក្នុងក្របខណ្ឌនៃគម្រោង “សកម្មភាពកម្ចាត់មីនដើម្បីភូមិសន្តិភាពវៀតណាម-កូរ៉េខាងត្បូង”។

leftcenterrightdel
គណៈកម្មការរៀបចំប្រគល់វិញ្ញាបនបត្រដល់សិក្ខាកាម

ថ្លែងមតិក្នុងពិធី លោកវរសេនីយ៍ឯក Le Quang Hop អគ្គនាយករងនៃមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនជាតិវៀតណាមបានវាយតម្លៃថាចំណេះដឹង និងជំនាញវិជ្ជាជីវៈស៊ីជម្រៅក្នុងវគ្គបណ្តុះបណ្តាលនេះ មានលក្ខណៈជាក់ស្តែង និងមានប្រយោជន៍សម្រាប់ការអនុវត្តជាក់ស្តែងក្នុងការអង្កេត និងការបោសសំអាតមីន។

គម្រោង “សកម្មភាពកម្ចាត់មីនដើម្បីភូមិសន្តិភាព វៀតណាម-កូរ៉េខាងត្បូង” ឧបត្ថម្ភថវិកាដោយរដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានអនុវត្តក្នុងរយៈពេលបីឆ្នាំ ពីឆ្នាំ ២០២៤ ដល់ឆ្នាំ២០២៦ នៅខេត្តចំនួនបីគឺ Thua Thien-Hue, Quang Ngai និង Binh Dinh ដើម្បីស្ទាបស្ទង់ត្រួតពិនិត្យបច្ចេកទេសលើផ្ទៃដី ១៥,០០០ ហិកតា បោសសម្អាតតំបន់ដែលស្តុកទុកគ្រាប់បែក មីន និងសារធាតុផ្ទុះប្រមាណ ៦,០០០ ហិកតា បម្រើដល់ការកសាងជនបទប្រកបដោយនិរន្តរភាព និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមក្នុងមូលដ្ឋាន៕

បកប្រែដោយ Huyen Trang