ក្នុងជំនួប លោកនាយឧត្តមសេនីយ៍ Phan Van Giang បានថ្លែងអំណរគុណចំពោះបក្ស រដ្ឋាភិបាល និងរដ្ឋឡាវដែលបានបញ្ជូនគណៈប្រតិភូជាន់ខ្ពស់ទៅចូលរួមពិធីរំលឹកខួបលើកទី៧០ នៃទិវាជ័យជំនះ Dien Bien Phu ហើយបញ្ជាក់ថា នេះជាការលើកទឹកចិត្តដ៏ធំធេងដែលរួមចំណែកដល់ជោគជ័យនៃព្រឹត្តិការណ៍នេះ។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ទទួលលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath

លោកនាយឧត្តមសេនីយ៍ Phan Van Giang បានសង្កត់ធ្ងន់ថា ជ័យជំនះ Dien Bien Phu គឺជាព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រមួយដ៏មានអត្ថន័យចំពោះប្រជាជនវៀតណាម និងប្រជាជនដែលស្រឡាញ់សន្តិភាពលើពិភពលោក ហើយជានិមិត្តសញ្ញាដ៏រស់រវើកនៃសាមគ្គីភាព និងសម្ព័ន្ធប្រយុទ្ធរវាងកងទ័ព និងប្រជាជននៃប្រទេសទាំងពីរនិយាយដោយឡែករវាងប្រទេសឥណ្ឌូចិនទាំង​បី​​និយាយរួម។

leftcenterrightdel
លោកនាយឧត្តមសេនីយ៍ Phan Van Giang ពិភាក្សាជាមួយលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath

លោកនាយឧត្តមសេនីយ៍ Phan Van Giang និងលោកនាយឧត្តមសេនីយ៍ Chansamone Chanyalath បានវាយតម្លៃថា នាពេលកន្លងមកកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរត្រូវអនុវត្តយ៉ាងសកម្ម ស្របតាមផែនការសហប្រតិបត្តិការឆ្នាំ២០២៤ ហើយសម្រេចបានលទ្ធផលជាក់ស្តែងជាច្រើន។ រដ្ឋមន្រ្តីទាំងពីរមានបំណងថា នាពេលខាងមុខ ភាគីទាំងពីរបន្តអនុវត្តប្រកបដោយប្រសិទ្ធភាពនូវឯកសារ និងកិច្ចព្រមព្រៀងដែលបានចុះហត្ថលេខា ដោយផ្តោតលើការបូកសរុបពិធីសារសហប្រតិបត្តិការលើវិស័យការពារជាតិទ្វេភាគីវៀតណាម - ឡាវ ដំណាក់កាល ២០២០ - ២០២៤ ដើម្បីបម្រើការកសាងនិងការចុះហត្ថលេខាលើពិធីសារសហប្រតិបត្តិការសម្រាប់ដំណាក់កាល២០២៥ - ២០២៩ ជាមួយនឹងខ្លឹមសារនៃកិច្ចសហប្រតិបត្តិការជាក់ស្តែង ជម្រុញឲ្យកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិរវាងប្រទេសទាំងពីរឲ្យកាន់តែស៊ីជម្រៅ និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

ក្នុងឱកាសនេះ លោកនាយឧត្តមសេនីយ៍ Phan Van Giang បានអបអរសាទរចំពោះក្រសួងការពារជាតិឡាវ ដែលរៀបចំដោយជោគជ័យនូវកិច្ចប្រជុំចង្អៀតរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM Retreat)។ លោកបញ្ជាក់ពីការគាំទ្ររបស់វៀតណាមចំពោះឡាវក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ២០២៤ ហើយនឹងបញ្ជូនគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំការពារជាតិ និងសន្តិសុខក្នុងឆ្នាំដែលឡាវធ្វើជាប្រធានអាស៊ានឆ្នាំ២០២៤៕

បកប្រែដោយ Thuy Anh